Sign in

Business
News
The Cambodia Daily Khmer
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
Total 308 episodes
Go to
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២

១) ជនជាតិវៀតណាម​​​​ លួចឆ្លងដែនចូលទឹកដីខ្មែរដោយខុសច្បាប់ តាមច្រករបៀងខេត្តព្រៃវែង នៅមុន រដូវភ្ជុំបិណ្ឌនេះ ខណៈ អាជ្ញាធរ មូលដ្ឋានគ្មានវិធានការទប់ស្កាត់។២) អ្នកឃ្លាំមើល៖ ការផ្ទេរ និងតែងតាំងមុខតំណែង​ប្រធាន ​និង​ចៅក្រម មិនបានបម្រើផលប្រយោជន៍ពលរដ្ឋឡើយ។៣) អ្នកឃ្លាំមើល ៖ តាំងពីឪពុកដល់កូនដឹកនាំសុទ្ធតែ ប្ដេជ្ញា​កម្ចាត់​គ្រឿង​ញៀន តែក្រុមឧក្រិដ្ឋជនរកស៊ីគ្រឿងញៀនកាន់តែកើនឡើង។៤) មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិថា បើ សម្ព័ន្ធភាព​របស់​គណ​បក្សទាំង៤ ជាការកេង ចំណេងនយោបាយនោះនឹងមិនមាន​អាយុ​ជីវិតយូរអង្វែងទេ។៥) លោកហ្សេឡេនស្គីទៅដល់បញ្ជាការកណ្ដាល ណាតូនៅព្រុច​ហ្សែល​ដើម្បីស្វែងរកជំនួយយោធាត្រៀមសម្រាប់រដូវរងា។
28:1612/10/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២

១. រដ្ឋអំណាចព្រមានចាត់វិធានការច្បាប់លើរបរ ល្បែងផ្សងសំណាង២. រាជរដ្ឋាភិបាល ចាប់បញ្ជូនជនជាតិជប៉ុនករណីចាប់មនុស្សបង្ខាំង៣. តុលាការខេត្តត្បូងឃ្មុំ ដោះលែងសកម្មជនការពារព្រៃឈើខេត្តរតនគិរី៤. ព្រះមហាក្សត្រ ជឿជាក់ថា ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ប្រជារាស្រ្តធូរធារ សម្បូរណ៍ រុងរឿង៥. មេដឹកនាំចិន យៀកណាម ជួបគ្នានៅក្រុងហាណូយ
26:2807/10/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២

១) អ្នកឃ្លាំមើលជំរុញឲ្យស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងជា​ជាង​​គ្រាន់​តែលុបឈ្មោះទាហានចេញពីក្របខណ្ឌ ពាក់ព័ន្ធគ្រឿង​ញឿន។២) សង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ដាក់ទោសទណ្ឌ​លើ​មន្ត្រីដែល​ប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បញ្ជាឱ្យ អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​​ជាមួយប្រទេសជិតខាងគ្រប់ខេត្ត បិទច្រករបៀងខុស​ច្បាប់​ទាំងអស់​ជាបន្ទាន់។៤) សកម្មជនសិទ្ធិមនុស្សនិងសាធារជនរិះគន់មន្ត្រីរដ្ឋាភិបាលដែល​ចាត់​ទុករឿងចោរឆក់ ប្លន់និង ឃាតកម្មរួមទាំងក្មេងទំនើង ថាជារឿង​កំប៉ិកកំប៉ុក។៥) ប្រធានរដ្ឋសភាអាមេរិកលោក McCarthyត្រូវបានទម្លាក់ចេញ​ពីតំណែង​​ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ។
20:5804/10/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២

១) អ្នកឃ្លាំមើលជំរុញឲ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលោក គង់ វិបុលនិងមន្ត្រីពន្ធថ្នាក់ជាតិ។២) លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើមន្ត្រីជំនាញ​ដែល​មិន​ចេញបកស្រាយ ដើម្បីឆ្លើយតបនឹងបញ្ហាភ្លាមៗ។៣) លោក សម រង្ស៊ី អំពាវានាវឱ្យ ពលរដ្ឋខ្មែរនៅក្រៅប្រទេស​ចូលរួមគ្នាជាកំលាំងចលកររំដោះប្រទេសកម្ពុជាចេញពីកណ្តាប់ដៃត្រកូលហ៊ុន។ ៤) សកម្មជនចលនាមាតាធម្មជាតិ ហួសចិត្តដែល តុលាការ​ហាមពួកគេមិនឱ្យចេញ​ទៅទទួលពានរង្វាន់ការពារបរិស្ថាន​នៅប្រទេសស៊ុយអែត។៥) ប្រធានាធិបតីអ៊ុយក្រែនថាគ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធ​របស់ប្រជាជនអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ីឡើយ។
25:0603/10/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២

១) មន្ត្រីអតីតបក្សសង្គ្រោះជាតិចាត់ទុកការបញ្ចុះពន្ធនាំចេញ​លើថ្មភ្នំ​ថា ជាការលើកទឹកចិត្តឲ្យឈ្មួញបំផ្លាញភ្នំនិងធនធានធម្មជាតិ។២) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់​រកផល​ប្រយោជន៍ឱ្យពលរដ្ឋខ្មែរ ដូចនាយករដ្ឋមន្ត្រីថៃ។៣) ក្រុមអ្នកឃ្លាំមើល ព្រមានថា ពលរដ្ឋខ្មែរកំពុងរងការ​បោកប្រាស់​តាមប្រព័ន្ធបច្ចេកវិទ្យាពីរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សកាន់អំណាច។៤) គ.ជ.ប បើកយុទ្ធនាការ រយៈពេល ១៩ថ្ងៃ ពិនិត្យបញ្ជី​ឈ្មោះ​បោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស។៥) កូដករក្រុមហ៊ុនណាហ្គាវើលដ៍បន្តទទូចទៅរដ្ឋាភិបាលជួយ​ពន្លឿន​ដំណោះស្រាយនិងរកយុត្តិធម៌ឲ្យកម្មករខ្មែរ។៦) នាយករដ្ឋមន្រ្តីថៃប្រកាសបរិច្ចាកប្រាក់ខែទៅមូលនិធិមនុស្ស​ធម៌​ខណៈអនុម័ត១៥ពាន់លានដុល្លារ ជួយសម្រាលវិបត្តិសេដ្ឋកិច្ចគ្រួសារ។
30:2702/10/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២

១) ​ អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុទៅសួរ និងបំភ្លឺអំពីរឿងដំឡើងពន្ធ។២) ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ធ្វើតេស្តរកសារ​ធាតុ​ញៀន​លើ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។៣) ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរខុសច្បាប់​ទទួល​សញ្ជាតិ​ខ្មែរតាមរយៈសារាចរទស្សវតរ៍ឆ្នាំ១៩៨០ របស់ លោក ហ៊ុន សែន។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិន​កុម្មុយនិស្ត។៥) លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលផ្អាកយកពន្ធ ៣ឆ្នាំ ដូច្នេះ​ការ​ប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្មីទេ។ ៦) សកម្មជនចលនាមាតាធម្មជាតិ បានទទួលពានរង្វាន់សកល (Right Livelihood Award ដោយសារពួកគេខំប្រឹង​ការពារធនធានធម្មជាតិ។៧) មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងបញ្ជាឱ្យផលិតអាវុធនុយក្លេអ៊ែរ​ថែម​ទៀតក្រោយពីអាវុធនេះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ។
48:0529/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២

១) លោក ហ៊ុន ម៉ាណែត សាទរ ចំពោះកម្មករ​វិស័យ​កាត់ដេរ ទទួល​បាន​ប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ​នៅ​ឆ្នាំ២០២៤ ប៉ុន្តែអ្នក​ជំនាញ​ថាចំនួននេះមិនអាចឲ្យពួកគេរស់នៅសមរម្យនោះឡើយ។២) សាលារាជធានីភ្នំពេញមិនឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​ដង្ហែក្បួន ក្នុងទិវាគ្រូបង្រៀនពិភពលោក។៣) ក្រុមឃ្លាំមើលសង្គម ព្រមានថា សន្ទុះនៃការប្រកួត​ប្រជែ​ង​សេដ្ឋកិច្ច រវាង ថៃ និង វៀតណាម កំពុងជះឥទ្ធិពល​អាក្រក់​ដល់​វិស្ស័យ​​ជាច្រើន​របស់​កម្ពុជា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិន​កុម្មុយនិស្ត។៥) មេដឹកនាំហ្វីលីពីនបញ្ជាឱ្យកងទ័ពការពារដែនទឹករបស់​ខ្លួន​ខណៈភាពតានតឹងជាមួយចិនកាន់តែកើនឡើង។
40:1529/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២

១) ​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអឺរ៉ុបបន្តប្ដេជ្ញារជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចព្រមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។២) សហរដ្ឋអាមេរិកសាទរចំពោះកម្ពុជាក្នុងការដាក់ទណ្ឌកម្ម​ទៅលើ​ កូរ៉េ​ខាងជើង ការការពារ​បូរណ​ភាពទឹកដី​នៃ​ប្រទេសអ៊ុយ​ក្រែន និង​ដំណោះ​ស្រាយស្តីពីវិបត្តិ​នៅ​ប្រទេស​ភូមា។៣) អាជ្ញាធរអប្សរាតម្រូវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការ​ស្នើ​សុំ​ជាមុនសិន ប្រសិនបើ​ចង់​​ថត​ភាពយន្ត ឬវីដេអូផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម នានា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិន​កុម្មុយនិស្ត។៥) ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard ក្នុងទីក្រុង​ញូយ៉ក​បញ្ជាក់ថា ក្រុមហ៊ុន គ្មានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម​ដោយ​មិនគិត​លុយនោះទេ។៦) លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យវិធានការរឹតត្បិតការប្រមូលពន្ធឡើងវិញ ជា​បន្ទាន់។៧) គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា៩០៨លានដុល្លារ​ជួយ​សម្រាលបំណុលកសិកររយៈពេល៣ឆ្នាំ។
37:1527/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២

១) ​ពលរដ្ឋរងគ្រោះដីធ្លីបន្តទទូចឲ្យលោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍ទៅតុលាការខេត្តកោះកុងដោះលែងតំណាងពួកគេ ២រូប។២) សាលាឧទ្ធរណ៍ភ្នំពេញបដិសេធបណ្តឹងសុំដោះលែងរបស់​មេធាវីលោក ថាច់ សេដ្ឋា។៣) ពលរដ្ឋខ្មែរអាមេរិកកាំងថា លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ភូតភរ ពលរដ្ឋខ្មែរ ជុំវិញជំនួយ ១៨លានដុល្លារ របស់​អាមេរិក។៤) រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការ រឹតបន្តឹងការប្រមូល​ពន្ធ២០ប្រភេទខុសៗគ្នាយ៉ាងប្រញ៉ាប់​ប្រញ៉ាល់។៥) ហ្វីលីនមិនលុតជង្គង់ចំពោះមុខចិនដោយបញ្ជូននាវាល្បាត​ទៅ​រឹបអូសបារាស់របស់ចិននៅសមុទ្រចិនខាងត្បូង។
26:5426/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២

២) ភាពយន្តចិនរឿង No More Bets ដែលបានលាតត្រដាង​អំពើ​ជួញ​ដូរ​​មនុស្ស ១សែនករណី នៅលើទឹកដីខ្មែរ កំពុងបង្អាក់ភ្ញៀវ​ទេស​ចរ ​មិន​ឱ្យ​ចូ​លទៅលេងកម្ពុជា។៣) ទីប្រឹក្សា និងជំនួយ រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានហក់ឡើង ដល់ជាង ២ពាន់នាក់ ហើយ គិតត្រឹមចុងខែកញ្ញានេះ៤) អ្នកឃ្លាំមើលហៅវិធានការរបស់លោក ទៀ សីហា ដែលចាត់ការ​ទាហានជាប់ពាក់ព័ន្ធគ្រឿងញៀនថា មិនមានប្រសិទ្ធភាព។៥) ជំនួយ១៨លានដុល្លារ ដែលអាមេរិកនឹងផ្តល់ឱ្យ​កម្ពុជាឡើងវិញ គឺធ្វើឡើងតាមរយៈអង្គការសង្គមស៊ីវិល។៦) ប្រមុខការទូតរុស្ស៊ីវាយប្រហារលោកខាងលិចហើយការពារ​ជំហរធ្វើសង្រ្គាមនៅអ៊ុយក្រែន។
27:2225/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២

១. អ្នកឃ្លាំមើល មន្រ្តីបក្សជំទាស់ ថា ការបដិសេធមិនទទួលស្គាល់បក្ស ជាគំនិតទុច្ចរិត២. មន្រ្តីជាន់ខ្ពស់បក្ស ភ្លើងទៀន ម្នាក់ លាឈប់ពីគណៈកម្មាធិការនាយក និង អចិន្រ្តៃយ៍៣. អតីតនាយករដ្ឋមន្រ្តី សំដែងអំនួត ដែលក្លាយជាឪនាយករដ្ឋមន្រ្តីថ្មីបានមួយខែ៤. អបអរសាទរខួប៣០ឆ្នាំ នៃរដ្ឋធម្មនុញ្ញ នាដើមខែតុលាខាងមុខ៥. ប្រធានាធិបតី ប្រទេសអ៊ុយក្រែន ប្រាប់សមាជិកសភាអាមេរិកាំងថា នឹងយកដីមកវិញ
24:0323/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២

១. ក្រសួង ព័ត៌មាន ថាវិស័យសារព័ត៌មាន ផ្តោតលើគុណភាព ក្រុមសីលធម៌២. តុលាការក្រុងភ្នំពេញ កាត់ទោសលោក ថាច់ សេដ្ឋា ឲ្យជាប់ពន្ធនាគារជាង ១ឆ្នាំ៣. ក្រសួងមហាផ្ទៃ តម្រូវឲ្យគណៈបក្ស បញ្ញាទំនើប ចុះបញ្ជី ដើម្បីអាចធ្វើសកម្មភាព៤. រាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតរើសក្រុមប្រឹក្សារាជធានី ក្រុង ខណ្ឌ ខែត្រ ស្រុក៥. នៅឯមហាសន្និបាត UN -ប្រទេសជាប់បំណុលវ័ណ្ឌ ក ទាមទារឱ្យម្ចាស់បំណុលបន្ថយការប្រាក់ និងពន្យារការសងបំណុល
26:4822/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២

១) CCIM ប្រកាសមិនជាប់ពាក់ព័ន្ធនឹងដំណើរការផ្សាយឡើងវិញរបស់ VOD នៅសហរដ្ឋអាមេរិក។២) ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀន ចូលជួប​ក្នុង​សប្ដាហ៍នេះ។ ៣) អ្នកជំនាញផ្នែកច្បាប់ទាមទារឱ្យ​អគ្គនាយក នៃអគ្គដ្ឋានពន្ធដា​កម្ពុជា ពន្យល់​ឱ្យ​បានច្បាស់​ជុំវិញ​គម្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​នៅ​ដើម​ឆ្នាំក្រោយ។៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុក​ពីងពាងក្នុងការ​លាង​សម្អាត​សាច់ប្រាក់​ខ្នាតធំ​ ការជួញដូរមនុស្ស ការជួញដូរគ្រឿង​ញៀន​និងការបង្កើត​ក្រុមហ៊ុន​ឆបោកនៅកម្ពុជា។​៥) អ្នករិះគន់និយាយថា ត្រឹមបង្កងប៉ាកចំនួន៤៥គីឡូ​ក្រាម ដាក់លក់​នៅតាមផ្សារក្នុងស្រុក​ ក៏លក់អស់ដែរ មិនបាច់នាំចេញទៅចិន​ទេ។៦) លោកហ្សេឡេនស្គីនិងលោកបៃដិនទទូចដល់មេដឹកនាំ​នៅឯ​មហាសន្និបាតUNរួមគ្នាប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
48:5820/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២

១) អ្នកឃ្លាំមើលជំរុញឲ្យលោកនេត សាវឿន​បើកការស៊ើបអង្កេត​លើ​សាច់ញាតិ និងមន្ត្រីធំៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន។ ២) អង្គភាពសារព័ត៌មាន VOD ប្រកាស ចាប់ផ្តើមដំណើរការ​សកម្មភាព​របស់ខ្លួនឡើងវិញនៅដើមខែក្រោយ។ ៣) តំណាងរាស្ត្របក្សប្រឆាំង៖ ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល​ថ្មីគ្រាន់តែធ្វើឲ្យល្អមើល។ ៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុក​ពីងពាងក្នុងការ​លាង​សម្អាត​សាច់ប្រាក់​ខ្នាតធំ​ ការជួញដូរមនុស្ស ការជួញដូរគ្រឿង​ញៀន​និងការបង្កើត​ក្រុមហ៊ុន​ឆបោកនៅកម្ពុជា។​ ៥) សហជីពសុំដំឡើងប្រាក់ឈ្នួលកម្មករ ១៣ដុល្លារ ខណៈ​រដ្ឋាភិបាល​ឲ្យឡើង ២ដុល្លារ ស្របនឹងការចង់បានរបស់និយោជកព្រមឡើង ១ដុល្លារ៥០សេន​។៦) តុលាការអន្តរជាតិICJចាបផ្ដើមបើកជំនុំជម្រះក្ដីសំណុំរឿង​ប្រល័យ​ពូជសាសន៍ប្រឆាំងរបបដឹកនាំរបស់លោក​វ្លាឌីមៀពូទីន។
49:3619/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២

១) រដ្ឋាភិបាលលក់ផ្ដាច់ដីរដ្ឋ ៤កន្លែងរបស់រដ្ឋបាលខេត្ត​កណ្តាល​ឲ្យ​ក្រុមហ៊ុន​ឯកជនជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។២) មន្ត្រីបក្សប្រឆាំងរិះគន់ការតែងតាំងស្នងការរងនៅខេត្ត មេប៉ូលិស​អន្តោប្រវេសន៍​ និងអនុប្រធានច្រើនលើសលប់។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការផ្តល់សញ្ជាតិខ្មែរពី​សំណាក់​រដ្ឋាភិបាលកម្ពុជាឱ្យជនបរទេស កន្លងមក ច្រើនតែផ្តល់ទៅឱ្យ​ក្រុមឧក្រិដ្ឋជន។៤) នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ណែនំាឱ្យ ពលរដ្ឋ​ វាយគង ទូងស្គរ នៅថ្ងៃទី២០កញ្ញា ស្វាគមន៍ ប្រាសាទ​កោះកេរ ដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិ​បេតិកភណ្ឌពិភពលោក។៥) អាជ្ញាធរសិង្ហបុរីចាប់ខ្លួនជនជាតិចិន និងជនជាតិដទៃទៀតករណី​លាងលុយកង្វក់ប្រើលិខិតឆ្លងដែនកម្ពុជា ប្រទេស Cyprus និងប្រទេស វ៉ាននូអាទូ។
24:3218/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២

១) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលចាត់​វិធានការលើ​អំពើ​ឆបោក​តាម​ប្រព័ន្ធអនឡានឱ្យបានតឹងរ៉ឹងក្រោយរកឃើញ​ជនជាតិ​ជប៉ុនជាង២០នាក់ពាក់ព័ន្ធនឹងករណីនេះ។២) កម្ពុជាច្រានចោលការថ្លែងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិករណី​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះថា គ្មាន​ការពិត។៣) លោក ហ៊ុន ម៉ាណែត នឹងបំភ្លឺពីជំហររបស់ខ្លួនក្នុងកិច្ចប្រជុំទ្វេរ​ភាគី​​ចំពោះមុខមន្ត្រីកាទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងអំឡុង​ពេលលោកចូល​រួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។៤) លោក ហ៊ុន សែន សម្រេចបានកាត់ឆ្វៀលដីចេញពីដែនគម្រប ព្រៃ​ឈើ ជាង១ម៉ឺន ម៉ែត្រក្រឡា ក្នុងខេត្តព្រះសីហនុ ប្រគល់ ជាកម្ម​សិទ្ធិ​ឱ្យ​ទៅមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មី។៥) អាជ្ញាធរកម្ពុជាអះអាងថា ជនបរទេសណាដែល​ទទួលបាន​សញ្ជាតិខ្មែរ ហើយបានប្រព្រឹត្តបទល្មើសនោះ វាគឺ​ជាការទទួល​ខុស​ត្រូវដោយខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។៦) លោកហ្សេលេនស្គីនឹងជួបលោកបៃដិននៅសេតវិមានខណៈលោក​ត្រូវថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
25:5515/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២

១) លោក ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ការស្នើសុំច្បាប់​ដំណើរការ​អាជីវកម្មតូចតាចនៅថ្នាក់រដ្ឋបាលមូលដ្ឋាន។២) តុលាការនឹងបើកសវនាការសំណុំរឿង«ញុះញង់»​លើ​លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍​ក្រោយ។ ៣) លោក នេត វឿន ដែលជាក្មួយប្រសាររបស់លោក ហ៊ុន សែន ត្រូវបានតែង​តាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។៤) លោកហ៊ុន​ម៉ាណែត ដឹកនាំមន្ត្រីរដ្ឋាភិបាលថ្មីរបស់ខ្លួនធ្វើដំណើរ​ទស្សនៈកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។៥) គណបក្សប្រជាធិបតេយ្យនៅភូមាអំពាវនាវទៅសហគមន៍ អន្តរជាតិ ជួយរំដោះអ្នកស្រីស៊ូជីជាបន្ទាន់។
24:5114/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២

១) ពលរដ្ឋខ្មែរនៅក្រៅស្រុក ត្រៀមខ្លួនប្រកាស បដិសេធ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាក្នុងកិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិនៅចុងខែកញ្ញា។ ២) សង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលឲ្យស្វែងរកក្រុមជនដៃដល់ដែល​ប្រើអំពើហិង្សាលើលោក នី ណាក់ មកផ្ដន្ទាទោស។៣) ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្ម សុំឱ្យ​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់កម្ពុជាជួយដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយ​អស់​រយៈពេលជិត ២ឆ្នាំ។៤) អាជ្ញាធរអាមេរិកនឹងប្រគល់វត្ថុរាណខ្មែរចំនួន៣៣​ដុំឲ្យ​​កម្ពុជា បន្ទាប់​ពីបាន​រឹបអូស ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ ៥) លោក​គីមជុងអ៊ុន និងលោកពូទីនសន្យាជួយគ្នាទៅវិញ​ទៅមក​ករណីសង្រ្គាមនៅអ៊ុយក្រែន។
31:2613/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២

១) លោក ស ខេង ប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែតដើម្បី​បញ្ជៀស​ការយកឈ្មោះរបស់លោកទៅប្រើ។ ២) លោក ហ៊ុន សែន សម្រេចផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជិត ១ពាន់ហិកតា ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី ធ្វើជាកម្មសិទ្ធិ។៣) សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ថាប្រាក់ឈ្មួលសរុបរបស់​កម្មករនិយោជិតខាងកាត់ដេរនៅកម្ពុជាទទួលបានជាង ៣ពាន់ដុល្លារ​អាមេរិក ក្នុង១ឆ្នាំៗ។៤) អង្គការអន្តរជាតិស្នើឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភព​លោក​ពិនិត្យ​ករណីរដ្ឋាភិបាលកម្ពុជាបណ្ដេញពលរដ្ឋចេញទាំងបង្ខំ​នៅវិញតំបន់ អង្គរ​វត្ត។ ៥) សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់វាយនឹង​ដំបង​ដែកត្រង់ក្បាលបំណងធ្វើឃាត នៅថ្ងៃនេះ។ ៦) សមាជិកសភាថៃសួរដេញដោលអំពីគោលនយោបាយជួយ​សម្រាលបំណុល និងការផ្ដល់ប្រាក់មួយម៉ឺនបាតឱ្យពលរដ្ឋម្នាក់ៗ។
31:0712/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២

១) លោក ហ៊ុន សែន កាត់ដីជិត១៣០០ ហិកតា ប្រគល់ឲ្យឧកញ៉ា ឃុន សៀ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប។២) សមាជិករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានចំនួន លើស​រដ្ឋាភិបាល​ចាស់ ជិត១ពាន់នាក់។៣) អូស្ត្រាលីបន្តជួយកម្ពុជាលើកិច្ចសហប្រតិការ ប្រជាធិបតេយ្យ និង សទ្ធិមនុស្ស។ ៤) ស្នងការខេត្តកំពង់ធំផ្អាកតំណែងអតីតចោរប្លន់ ជាមេប៉ុស្តិ៍ តាម​បញ្ជារបស់នាយករដ្ឋមន្រ្តីតពូជលោក ហ៊ុន ម៉ាណែត។៥) លោកបៃដិនសន្យាធ្វើឱ្យវៀតណាមមានស្ថិរភាពដោយមាន​ព្រមាន​ប្រឆាំងការគំរាមកំហែងពីចិនករណីសមុទ្រចិនខាងត្បូង។
23:4411/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២

១) បនល្បែងស៊ីសងកាស៊ីណូ Top Diamond ចោទ អ្នកសារព័ត៌មាន ជិត ១ពាន់ អង្គភាពសុំប្រាក់ឧបត្ថម្ភប្រចាំខែពីខ្លួន។២) គណបក្ស​ភ្លើង​ទៀនស្នើសុំជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាថ្មី ដើម្បី​សុំឲ្យផ្ដល់​លិខិត​ចុះ​បញ្ជី​គណបក្ស​ច្បាប់​ដើម។៣) កម្មករ-កម្មាការិនីស្នើសុំឲ្យដំឡើងប្រាក់ឈ្នួល​១៥ ដុល្លារ​បន្ថែម​នៅឆ្នាំក្រោយ ខណៈនិយោជកសុំឡើង១ ដុល្លារ។៤) ក្រុមអ្នកតស៊ូមតិ ចង់ឃើញលោក ចូ បៃដិន ដាក់សម្ពាធដល់​រដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោមជាង​៧លាន​នាក់។៥) លោកបៃដិនទៅប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចG-20 តែលោក​ស៊ីជីនពីង និងលោកពូទីនអវត្តមាន។
23:0308/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២

១) ក្រសួងធនធានទឹកប្ដេជ្ញារមិនឲ្យទីក្រុងភ្នំពេញរងការជន់លិច​ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាក្នុងអាណត្តិនេះ។២) នាយករដ្ឋមន្រ្តីតពូជ​​ លោក ហ៊ុន ម៉ាណែត ព្រមាន មន្ត្រីរដ្ឋាភិបាល មិនឱ្យយក​អំណាច​ជា ទីប្រឹក្សា ឬជាជំនួយការ ទៅប្រើពីលើមុខតំណែង​ជាមន្ត្រីរាជការ​ក្នុងស្ថាប័នរបស់ខ្លួន។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ណែនាំឱ្យ មន្ត្រីក្រោម​ឱវាទពង្រឹង​ការទប់ស្កាត់អំពើជួញដូរគ្រឿងញៀននៅមូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធិភាព។៤) លោក ហ៊ុន​ម៉ាណែត៖ កម្ពុជានឹងសហការជាមួយបណ្ដាប្រទេសនៅ​អាស៊ាន​ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។៥) ប្រទេស៤ក្នុងសមាគមអាស៊ានរួមទាំង​ឥណ្ឌា និងតៃវ៉ាន់ នាំគ្នា ​ប្រឆាំង​ចិន ដែល​បង្កើតផែនទីបំពានដែនសមុទ្រប្រទេសដ៏ទៃ។
24:4407/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣

១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការបង្កើតបញ្ជាការដ្ឋាន​អង្គ​រក្សដើម្បីជាកងកម្លាំងផ្ទាល់ខ្លួនផ្តាច់មុខរបស់នាយរដ្ឋមន្ត្រីគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។២) តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿង​អនុ​ប្រធាន​គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅថ្ងៃទី២១ ខែកញ្ញា។៣) ខុទ្ទការល័យនាយករដ្ឋមន្ត្រីថ្មី កំណត់ឱ្យ មន្ត្រីរាជការសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រើគោរមងារលោក ហ៊ុន ម៉ាណែត ឱ្យបានត្រឹមត្រូវជាកំហិត។ ៤) ក្រសួង ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើអាជីវករ​បើមិន​បញ្ឈប់ការ​ប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការ​ផ្សព្វ​ផ្សាយ​តាមបណ្ដាញ​សង្គម។ ៥) ប្រមុខការទូតអាមេរិកទៅទីក្រុងកៀវប្រកាសពីជំនួយថ្មីជាង​១ពាន់​លានដុល្លារ។
27:4406/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣

១) សកម្មជនមាតាធម្មជាតិស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីដកយកកោះ​កុងក្រៅ ពីការគ្រប់គ្រងរបស់ក្រុមឧកញ៉ា ទុកធ្វើជាសម្បត្តិរដ្ឋវិញ។២) សកម្មជនបរិស្ថានទទូចទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីចាត់​វិធានការទប់ស្កាត់បទល្មើសព្រៃនៅដែនជម្រកសត្វព្រៃព្រះរកា។៣) សង្គមស៊ីវិលអំពាវនាវឱ្យតុលាការខេត្តកោះកុងសិក្សាករណី​វិវាទ​ដីធ្លី​រវាងពលរដ្ឋ និងឧកញ៉ា ហេង ហុយ ដើម្បីផ្តល់យុត្តិធម៌​ដល់​ជន​រង​គ្រោះ។៤) លោក ហ៊ុន ម៉ាណែត យល់ព្រម ជាមួយមេដឹកនាំ វៀតណាម និង មេដឹកនាំឡាវ ក្នុងការអនុវត្តយន្តការបញ្ចប់ការកំណត់ព្រំដែនរវាង​ប្រទេសទាំងបីឱ្យបានឆាប់។៥) តើអ្វីខ្លះដែលអ្នកត្រូវស្វែងយល់អំពីជំនួបកំពូលអាស៊ាននៅ​ឆ្នាំ២០២៣ ?
28:3905/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣

១) លោក ប៉ា ងួនទៀង ប្រកាសលាឈប់ពីប្រធានមជ្ឈមណ្ឌល កម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM នៅថ្ងៃចន្ទនេះ។២) លោក ហ៊ុន សែនប្រកាសប្រើ Facebookវិញ បន្ទាប់បណ្ដេញ​តំណាង២២ រូប នៃក្រុមហ៊ុន Meta ចេញពីកម្ពុជា។៣) សង្គមស៊ីវិល៖ ការទទួលបានងារជា«សម្ដេច»តាមរយៈសែគ្រួសារ​ឬបក្ខពួកគ្មានតម្លៃ និងជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ។៤) លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ មន្ត្រីតាមក្រសួងស្ថាប័ន​បែងចែក​ភារកិច្ចដល់ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យរួចរាល់​នៅ​សប្តាហ៍​ក្រោយ។៥) អង្គការអន្តរជាតិ Freedom House ថា អំពើពុករលួយរីកលូតលាស់​កាន់​តែខ្លាំងក្រោយការកើនឡើងនៃរបបផ្តាច់ការទំនើបក្នុង​រយៈ​ពេល២០ឆ្នាំចុងក្រោយ។៦) នាយករដ្ឋមន្ត្រីថ្មីថៃប្រកាសផែនការទម្លាក់ថ្លៃសាំង ប្រេងឥន្ធនៈ ថ្លៃភ្លើងអគ្គីសនី។
26:4904/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣

១) លោកយ៉ែម​បុញ្ញឫទ្ធិ​ប្រកាសឈប់ចូលរួមជីវភាព​នយោបាយ​ជាមួយលោក ញឹក​ ប៊ុនឆៃ។២) គណបក្ស​ដែល​មិនបាន​ចូលរួម​បោះឆ្នោត​ចំនួន​២០​ ​ដាក់ពាក្យ​សុំ​ចូលរួម​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​។៣) លោក ហ៊ុន ម៉ាណែត ជំរុញកម្មករប្រកបរបរក្រៅប្រព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ដើម្បីងាយស្រួយគ្រប់គ្រង និងទទួលអត្ថយោជន៍​ផ្សេងៗ។៤) លោក ហ៊ុន ម៉ាណែត ព្រមាន ដកក្របខណ្ឌរដ្ឋរបស់មន្ត្រី រាជការ ដែលទទួលបានតំណែងជាទីប្រឹក្សា ឬជាជំនួយការ ហើយសុំឋានៈ​ស្មើ​នឹ​ងតំណែងជាន់ខ្ពស់ផ្សេងទៀត។៥) រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីព្រមាន តាមកម្ទេចអ្នកប៉ុនប៉ងបំផ្លាញ​សន្តិភាព លើទឹកដីកម្ពុជា ប៉ុន្តែក្រុមអ្នករិះគន់​និយាយថា គ្រួសារត្រ​កូល ទៀ នេះហើយដែលជាអ្នកបំផ្លាញ​សន្តិភាព។៦) សហរដ្ឋ​អាមេរិកសច្ចាថានៅតែការពារដែន​កោះតៃវ៉ាន់​ឲ្យបានជា​ដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
27:3001/09/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

១) លោក ហ៊ុន​ ម៉ាណែត៖ គណបក្សនយោបាយមិនចូលរួម​បោះ​ឆ្នោត​​អាច​ស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់។ ២) តំណាងរាស្រអូស្ត្រាលី ជម្រុញឱ្យរដ្ឋាភិបាលអូស្ត្រាលីដាក់​ទណ្ឌកម្ម​​រិតត្បិតលើលិខិតឆ្លងដែន និងបង្កកទ្រព្យសម្បត្តិមន្ត្រី​គ្រាក់​នៃរដ្ឋាភិបាលថ្មីរបស់កម្ពុជា។៣) ក្រុមអង្គការនៅក្រៅស្រុក ប្រកាសធ្វើយុទ្ធនាការថ្កោលទោស​រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត រហូតដល់ចុងខែកញ្ញា។៤) កម្ពុជាច្រានចោលរបាយការណ៍របស់អង្គការសហប្រជា​ជាតិ ដែលរកឃើញថា មនុស្ស​១០ម៉ឺននាក់រងការបង្ខំឲ្យធ្វើការ​ខុសច្បាប់​នៅកម្ពុជា។៥) ព្រឹត្តិការណ៍ចុងក្រោយនៅថៃ ៖ លោកប្រាយុទ្ធធ្វើពិធីចាក​ចេញពី​វិមានរដ្ឋាភិបាលខណៈលោកថាក់ស៊ីនធ្វើលិខិតសុំលើកលែងទោស។
26:3731/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

១. សាធារណជនមិនគាំទ្រកូនលោក ស ខេង ស្នើរឿងប័ណ្ណបើកម៉ូតូ២. ស.រ.អា ស្នើនាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត ដោះលែង លោក កិម សុខា កញ្ញា សេង ចន្ទធារី៣. សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដោះលែងតំណាងសហគមន៍រឿងដីធ្លីខេត្ត កោះកុង៤. នាយករដ្ឋមន្រ្តីថ្មី ឲ្យក្រសួង ការងារ តម្លើងប្រាក់ឈ្នួលកម្មករមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ៥. អតីតនាយករដ្ឋមន្រ្តីថៃ អាចនឹងទទួលការលើកលែងទោសពីព្រះមហាក្សត្រ
26:3030/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

១. សមាជិកនៃរាជរដ្ឋាភិបាលថ្មី គរជើងគ្នា២. វិបត្តិដីធ្លីក្នុងអាណត្តិទី៧៣. បញ្ហាក្នុងវិស័យកាត់ដេរ ក្នុងអាណត្តិរដ្ឋាភិបាលថ្មី៤. ជនជាប់ចោទ៩នាក់ ត្រូវចាប់បញ្ជូនទៅតុលាការករណីចាប់បង្ខាំងមនុស្ស៥. ការមន្ទិលសង្ស័យករណីធ្លាក់យន្តហោះមេទ័ពស៊ីឈ្នួលរុស្ស៊ី
24:1529/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា កម្ពុជាធ្លាក់ចូលទៅក្នុងការគ្រប់ គ្រង ផ្តាច់មុខនៃគ្រួសារនិយមរបស់ត្រកូលហ៊ុនថែមមួយកម្រិតទៀត២) លោក ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តនូវ កម្មវិធីកែទម្រង់ សម្រាប់ការ កសាងប្រទេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់គណបក្សប្រជាជនកម្ពុជា៣) មេក្រុមទាហានស៊ីឈ្នួលដ៏កំណាចឱ្យរុស្ស៊ីបាត់បង់ជីវិត ដោយការ ផ្ទុះធ្លាក់យន្តហោះ តើអ្វីនាំទៅរកស្ថានភាពបែបនេះ?
17:5629/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣

១) សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការសំណុំរឿង​ចាងហ្វាង​គេហទំព័រស្រទាប់យុវវ័យមួយនៅចុងខែសីហា។២) តុលាការមិនអនុញ្ញាតឲ្យលោក រ៉ុង ឈុន ចូលសួរសុខទុក្ខ​មន្ត្រី​បក្សភ្លើងទៀន៤នាក់ ដែលកំពុងជាប់ឃុំ។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា កម្ពុជាធ្លាក់ចូលទៅក្នុងការគ្រប់​គ្រង​ផ្តាច់មុខនៃគ្រួសារនិយមរបស់ត្រកូលហ៊ុនថែមមួយកម្រិតទៀត។៤) លោក ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តនូវ កម្មវិធីកែទម្រង់ សម្រាប់ការ​កសាងប្រទេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់គណបក្សប្រជាជនកម្ពុជា។៥) មេក្រុមទាហានស៊ីឈ្នួលដ៏កំណាចឱ្យរុស្ស៊ីបាត់បង់ជីវិត​ដោយការ​ផ្ទុះធ្លាក់យន្តហោះ តើអ្វីនាំទៅរកស្ថានភាពបែបនេះ?
25:1124/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣

១) សមត្ថកិច្ច ចាប់ខ្លួនបានវិញ​មេគ្រឿងញៀនដែលរត់ចេញ​ពីពន្ធនាគារដើម្បីគេចវេសអនុវត្តន៍ទោស​៥២ឆ្នាំ។២) ពលករខ្មែរបម្រើការងារនៅប្រទេសជប៉ុនមួយចំនួនរងនូវការ គម្រាមកំហែងពីសំណាក់សមាគម បញ្ជូនពលករកាន់តែធ្ងន់ធ្ងរ៣) ក្រុមអ្នករិះគន់និយាយថាការតែងតាំងទីប្រឹក្សានៅកម្ពុជា​ស្ថិត​ក្រោមហេតុផលនយោបាយ ជាជាងការធានាបាននូវប្រសិទ្ធិភាព​ការងារ។៤) អ្នកវិភាគថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កើត​មកក្បាលធំ ហើយបង្កើតបក្ខពួកហែកកម្ពុជាចែកគ្នាស៊ី។៥) CCFCស្នើទៅលោក ហ៊ុន ម៉ាណែត​ជួយអន្តរាគមន៍ដោះលែង​ពលរដ្ឋ​រងគ្រោះដីធ្លីនៅខេត្តកោះកុងដែលកំពុងជាប់ពន្ធនាគារចំនួន ៩នាក់​ឲ្យមានសេរីភាពវិញ។ ៦) ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ Maryland ដំបូងគេបង្អស់ដែលចូល​ប្រឡូក​ក្នុងឆាកនយោបាយអាមេរិកាំង។៧) អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនចូលពន្ធនាគារ​បានមួយ​យប់បញ្ជូនទៅមន្ទីរពេទ្យ។
30:0323/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

១) អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា៖ ប្រទេស​មានអំពើពុករលួយ​​ធ្ងន់ធ្ងរដោយសារ​តែច្បាប់នៃប្រទេសនោះស្ថិតនៅក្រោមបាត​ជើងអ្នកមានអំណាច។២) ក្រុមអ្នកឃ្លាំមើល៖ សកម្មភាពលួចកាប់ឈើក្នុងតំបន់ការពារ​នៃ​រមណី​ដ្ឋានអង្គរ បង្ហាញ​ពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរជាតិ​អប្សរា។៣) អ្នកសារព័ត៌មាន VOA សម្ដែងការខកចិត្តដែលរដ្ឋសភាមិន​អនុញ្ញាត​ឲ្យចូលយកព័ត៌មានចុងក្រោយរបស់ លោក ហ៊ុន សែន។៤) លោក ហ៊ុន សែន៖ ប៉ុន្មានថ្ងៃមុនមានអ្នកគំរាមសម្លាប់លោក ហ៊ុន ម៉ាណែតដែលជានាយករដ្ឋមន្ត្រីបន្តវេន។៥) នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​អនុវត្ត​«កម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល» ទាំង៥ ចំណុចដែលបក្ស កាន់អំណាចបានសន្យាជាមួយពលរដ្ឋមុនការបោះឆ្នោត។៦) លោកថាក់ស៊ីនវិល​ចូលស្រុក ហើយ​ត្រូវបានឃុំខ្លួនភ្លាមៗ​ខណៈ​ប្រទេសថៃ មាននាយករដ្ឋមន្ត្រីថ្មី។
32:0122/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

១) ក្រុមអ្នកវិភាគ សង្ស័យ​លើចំណាត់ការ សមត្ថកិច្ចដែល​ឲ្យ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀនចេញពីកម្ពុជា។២) សមត្ថកិច្ចរឹបអូសសារធាតុញៀន៣,៧៩៩ Kgនិងចាប់ខ្លួនជន​ជាតិ​វៀតណាម១០ នាក់។៣) ពលករខ្មែរថាការលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេស​ជប៉ុនបង្ហាញពីទង្វើអសមត្ថភាពក្នុងការងារ។៤) ព្រះមហាក្សត្រព្រមានថា រដ្ឋសភាជាអង្គការមាន​អំណាច​នីតិប្បញ្ញត្តិ​​ត្រូវបំពេញ​ភារកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ​និងច្បាប់​ជាធរមាន។៥) ក្រុមអាវក្រហមថៃត្រៀមទទួលការវិលមកវិញរបស់លោក​ថាក់ស៊ីន​នៅថ្ងៃទី២២ ខែសីហា ខណ:ប៉ូលីសត្រៀមចាប់លោកថាក់ស៊ីន។
00:4021/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

១) លោក ហ៊ុន សែន ផ្ដល់ដីឧទ្យាជាតិបទុមសាគរខេត្តកោះកុងជិត ១ម៉ឺនហិកតាឲ្យក្រុមហ៊ុនអ្នកឧកញ៉ាគិត ម៉េង។២) អ្នកវិភាគថា ប្រទេសកម្ពុជាធ្លាក់ចូលក្នុងការគ្រប់គ្រងផ្តាច់មុខ​របស់​ត្រកូលហ៊ុនស្ទើរតែទាំងស្រុង។៣) ​ តុលាការខេត្តកោះកុងកាត់ទោសតំណាងពលរដ្ឋរងគ្រោះ​ដីធ្លីជា​មួយ​ឧកញ៉ា ហេង ហ៊ុយឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១ឆ្នាំ។៤) មន្រ្តីបក្សកាន់អំណាចម្នាក់ទម្លាយថាគណបក្សភ្លើងទៀន នឹងត្រូវ​រំលាយលចោល ពីឆាកនយោបាយ​នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។៥) ឧត្តមសេនីយ៍ម្នាក់មកបក្សប៉ាល្ល័ង្គប្រាចារ៉ាត់ចង់បានតំណែង​នាយករដ្ឋមន្ត្រីថៃ។
22:5915/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

១) តុលាការខេត្តកោះកុង នឹងប្រកាសសាលក្រមសំណុំរឿង​ ពលរដ្ឋ​រងគ្រោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ​ នៅថ្ងៃស្អែក។ ២) សមត្ថកិច្ចខ្មែរបានបញ្ជូនខ្លួន ជនជាតិថៃ​២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹការចរាចរណ៍គ្រឿងញៀនជិត កន្លះ​តោន។ ៣) ​សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមបណ្ដាលប្រទេស​ផ្សេងៗ​ប្រកាស​​ធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម​ដោះលែង​សកម្មជនសិទ្ធិមនុស្ស ៤រូបឲ្យមានសេរីភាពឡើងវិញ។ ៤) អតីតអ្នកទោសនយោបាយ៖ ​លោក ហ៊ុន ម៉ាណែត ដែលជា​នា​យក​រដ្ឋមន្ត្រី​ចាត់តាំង ត្រូវ​​ប្រយ័ត្ននយោបាយការទូតជា​មួយចិន។ ៥) នៅប្រទេសនីហ្សេ មេអង្គរក្សប្រកាសកាត់ទោសប្រធានាធិបតី​ខ្លួនឯងពីទោសក្បត់ជាតិ
23:4914/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣

១) តុលាការក្រុងភ្នំពេញ​គ្រោងបើកសវនាការសំណុំរឿងលោក ថាច់​សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ២) ​ ស្នងការខេត្តកំពតថា ពលរដ្ឋបន្តប្ដឹងក្រុមហ៊ុនពិភពដីមាស​របស់​អ្នកឧកញ៉ា ហ៊ី គឹមហុង បន្ទាប់ពួកគេខាតបង់ជាង ២១លានដុល្លារ។ ៣) មន្រ្តីសិទ្ធិមនុស្សអន្តរជាតិមួយរូបអះអាងថា រដ្ឋាភិបាលដែល​នឹង​ដឹកនាំ​ដោយលោក ហ៊ុន ម៉ាណែត កាន់តែធ្វើឲ្យមាន​ការរំលោភ​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ។ ៤) មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន កំពុងរៀបចំផែនការគ្រប់គ្រង ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលដើម្បីរក្សាអំណាចត្រកូល​ហ៊ុន​ឱ្យរឹងមាំទៅថ្ងៃមុខ។ ៥) ហ្វីលីពីននៅតែមិនព្រមអូសយកចេញខ្មោចនាវាចម្បាំង​នៃសង្រ្គាមលោកលើកទី២តាមការទាមទារពីចិន។
24:4710/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣

១) អភិបាលខេត្តកំពត អំពាវនាវឱ្យ កងកម្លាំងឈរជើងនៅខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-វៀតណាម ដាំដើមត្នោតដើម្បីការពារ​អត្តសញ្ញាណ​ជាតិខ្មែរ។ ២) ប៉ូលីសខេត្ត​បាត់ដំបង​បញ្ជូន​ជន​សង័្សយ ​ជាអ្នក​រត់​ម៉ូតូ​កង់បី ​​ប៉ុន​​ប្លន់​ យក​ទ្រព្យសម្បត្តិ​របស់​ស្រ្តី​រងគ្រោះជន​ជាតិ​បារាំង​ទៅតុលការ​។ ៣) ក្នុងខែសីហាសមត្ថកិច្ចរឹបអូសសារធាតុញៀនជិត១ពាន់​គីឡូក្រាម​ដោយឃាត់ខ្លួនចិននិងខ្មែរជិត១០នាក់ ។ ៤) អតីតតំណាងរាស្ត្រប្រទេសអូស្ត្រាលីព្រមានថា កម្ពុជានឹង​ក្លាយ​ជា​របប​ផ្តាច់ការ ក្រោយពីគ្រួសារ​លោក ហ៊ុន ​ទាញ​ប្រទេស​នេះទៅគ្រប់​គ្រង​ផ្តាច់មុខ។ ៥) ចិនព្យាយាមបង្ហាញតួនាទីអព្យាក្រិត្យចំពោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនខណៈចិននៅតែផ្ដល់ដង្ហើមសេដ្ឋកិច្ចទៅឱ្យរុស្ស៊ី--រួមនិង​​កម្មវិធី Idea Talk។
21:5309/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

១) លោកហ៊ុន សែន ប្រកាសជួបសមាជិករដ្ឋាភិបាលអាណត្តិ​ចាស់ ​និង​អាណត្តិថ្មី បន្ទាប់ផ្ទេរតំណែងឲ្យកូនប្រុសដឹកនាំបន្ត។២) អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៖ ការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺជាការរំលោភខ្លឹមសារដើមរបស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។៣) ពលរដ្ឋជាច្រើនគ្រួសារកក្នុងខេត្តសៀមរាបបាននាំគ្នាតវ៉ា បន្ទាប់ពី​អាជ្ញាធរ​អាប្សរាចុះរុះរើសតង់ និងផ្ទះរបស់ពួកគេ។៤) លោក ហ៊ុន សែន សម្រេច ពង្រីកផ្ទៃដីឧទ្យានជាតិកែប និងដែន​ជម្រក​សត្វព្រៃគូលែន-ព្រហ្មទេព ដើម្បី​ថែរក្សាជាសម្បត្តិ​ធម្មជាតិ។៥) សមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន​ពិភព​ដី​មាស និងអង្គរក្សចំនួន ១៣នាក់ ទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ស្របពេលដែលឧកញ៉ា ឡេង ណាវ៉ាត្រា អាចនឹងជួបរឿងដូចគ្នានេះ។៦) បក្សភឿថៃសម្រេចចងសម្ព័ន្ធភាពជាមួយបក្ស​ដែលមាន​និន្នាការ​នឹងពួកយោធាក្រោយពីដើរចេញពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ។
28:5808/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣

១) មន្ត្រីបក្សប្រឆាំងអះអាងថា គេមិនបានឃើញរដ្ឋាភិបាលថៃ​គម្រាម​ប្រើគ្រាប់ BM-21 បាញ់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅពេល​មានវត្ត​មាន​នៅ កម្ពុជានោះទេ។២) ពលរដ្ឋប្រមាណ៣០០ នាក់ខេត្តក្រចេះ អះអាងថា ការដុតទីស្នាក់​ការបរិស្ថានចោល ដោយសារមន្ត្រីអនុវត្តច្បាប់តែលើពលរដ្ឋក្រីក្រ។៣) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ ក្នុងរយៈ​ពេល៧ខែ ខណៈ ប្រទេសថៃទទួលបាន ១៥លាននាក់ ក្នុងរយៈពេល​ដូចគ្នា។៤) ព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់លោក ហ៊ុន សែន ប្រកាសផ្ទេរតំណែងឲ្យកូន។៥) ជប៉ុនថ្កោលទោសរុស្ស៊ីគំរាមបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរខណៈក្រុង​តូក្យូរំលឹកខួបទម្លាក់គ្រាប់បែកបរមាណូ។
24:3407/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣១) លោក ហ៊ុន ម៉ាណែត៖ សមិទ្ធផលធំបំផុតសម្រាប់ប្រទេសកម្ពុជា គឺជាធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព សីលធម៌ និងគុណធម៌២) លោក ហ៊ុន សែន ព្រមាន រំលាយគណបក្ស ភ្លើងទៀន៣) លោក ហ៊ុន សែន ប្រកាសថានឹងវិលកាន់ដំណែងជានាយករដ្ឋមន្ត្រីវិញបើលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត៤) កញ្ញា សេង ធារី ស្នើទៅតុលាការក្រុងភ្នំពេញឲ្យយកមកចូលរួមក្នុងបន្ទប់សវនាការ ដោយផ្ទាល់គ្រប់នីតិវិធីសវនាការ៥) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងបើកការស៊ើបអង្កេតលើធនាគារនិងមីក្រូហិរញ្ញវត្ថុ ៦ ដែលផ្ដល់កម្ចីបែបកេងប្រវ័ញ្ចលើប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៦) របបសឹកប្រទេសភូមាកំពុងលេងល្បែងនយោបាយគ្មានសច្ចភាពនៅចំពោះមុខសហគមន៍អន្តរជាតិ
29:2604/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣១) តុលាការក្រោមបញ្ជាលោក ហ៊ុន សែន បានឃុំខ្លួនពលរដ្ឋ ២ នាក់ បន្ទាប់និយាយរិះគន់លោក ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។២) វៀតណាម អបអរសាទរ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣។៣) លោក ហ៊ុន សែន តែងតាំងអតីតប្រធានបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋាជាទីប្រឹក្សា។៤) មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងថាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ គឺជាផែនការប្រមូលលុយរបស់ លោក ហ៊ុន សែន។៥) បក្សភឿថៃសម្រេចដើរចេញពីសម្ព័ន្ធភាព៨គណបក្សដោយសម្រេចរកសម្ព័ន្ធភាពថ្មីដើម្បីបង្កើតរដ្ឋាភិបាល។ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣
25:2202/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣១) រដ្ឋសភាឯកបក្សនឹងបើកកិច្ចប្រជុំនៅថ្ងៃ២១ ខែសីហា បន្ទាប់លោក ហ៊ុន សែន ផ្ទេរតំណែងនាយករដ្ឋមន្ត្រីឲ្យលោកហ៊ុន ម៉ាណែត។២) សមាគមខ្មែរកម្ពុជាក្រោមទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោម៣នាក់ ឲ្យមានសេរីភាពឡើងវិញ។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា លោក ហ៊ុន ម៉ាណែត មានចរិតផ្តាច់ការមិនខុសពីលោក ហ៊ុន សែន ដែលចាប់ខ្លួនស្រ្តីមានសតិមិនប្រក្រតី។៤) សង្គមស៊ីវិល អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធងាកទៅដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដើម្បីកុំឱ្យក្លាយជាជំងឺរាំរ៉ៃសម្រាប់ រដ្ឋាភិបាលអាណត្តិថ្មី។៥) មហាបុរសខ្លាំងនៅរុស្ស៊ីសម្រេចមិនទៅប្រជុំកំពូល BRICSនៅអាហ្រ្វិកខាងត្បូង តើអាចមកពី ICC ចេញដីកាចាប់ខ្លួន?
23:3201/08/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣១) សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ករណីបាញ់​សម្លាប់​បុរសជនជាតិវៀណាមម្នាក់ទៀត។២) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកថ្ងៃទី៤​ខែសីហា​ប្រកាស​លទ្ធផលបោះឆ្នោតផ្លូវការវិញ។៣) លោក ហ៊ុន សែន ផ្តល់តំណែងដល់មេដឹកនាំបក្សតូចៗជាសមាជិក​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។៤) តែងតាំងកូនៗមន្ត្រីរដ្ឋាភិបាលឱ្យជំនួសតំណែងឪពុករៀងៗខ្លួន ដើម្បីត្រៀមដឹកនាំរដ្ឋាភិបាលថ្មី។៥) ឧកញ៉ា ឡេង ណាវ៉ាត្រា រងការព្រមានវិធានការច្បាប់ពីក្មួយស្រី​បង្កើត​របស់លោក ហ៊ុន សែន បុរសខ្លាំងក្រាញអំណាចផ្តាច់មុននៅ​កម្ពុជា។៦) កម្ពុជាទំនងស្ថាបនារួចហើយប៉មទឹកជ្រៅសម្រាប់នាវាផ្ទុកយន្ត​ហោះ​ចិនមកចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា។
27:4331/07/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣១) លោកហ៊ុន ម៉ានី ហៅការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយផ្ទេរកូនប្រុសច្បងលោក ហ៊ុន ម៉ាណែតថា ជាការលះបង់ធំធេង។២) រដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យអ្នកឧកញ៉ាលីយ៉ុងផាត់ដែលល្បីរឿងរំលោភដីធ្លីរបស់ ពលរដ្ឋក្នុងការរៀបចំនិងចាត់ចែងឯកសណ្ឋានផ្លូវការដល់ក្រុមឧកញ៉ានៅកម្ពុជា។៣) សមត្ថកិច្ច អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នពីការ ចាប់ជម្រិត បន្ទាប់ពីក្រុមឧក្រិដ្ឋជនបោកបញ្ឆោតជាតិចិនម្នាក់ មកប្រទេសកម្ពុជាដើម្បីជម្រិតទារប្រាក់។៤) សហជីពសម្តែងការព្រួយបារម្ភ នៅពេលដែលរោងចក្រសហគ្រាសប្រកាសបិទបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនៅក្រោយការបោះឆ្នោត។៥) លោក សម រង្ស៊ី៖ គ.ជ.ប លួចបន្លំសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេសឱ្យគណបក្សប្រជាជនកម្ពុជា។៦) លោកថាក់ស៊ីនប្រកាសវិលចូលប្រទេសថៃវិញនៅថ្ងៃទី១០ខែសីហាខណៈសមត្ថកិច្ចត្រៀមចាប់ខ្លួន។
25:4427/07/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ១) លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត នឹងក្លាយជា​នាយករដ្ឋ​មន្ត្រីថ្មី ដែលនឹងបន្តចុះសួរសុខទុក្ខកម្មករជំនួសរូបលោក​សម្រាប់​អាណត្តិទី៧។២)​ ក្រុមអ្នកឃ្លាំមើលសង្គមថាអ្វីដែលពលរដ្ឋខ្មែរចង់​បាន ​គឺដំណើរ​ការនៃការបោះឆ្នោតដែល សេរី ត្រឹមត្រូវ និងយុត្តិធម៌។៣) អ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់គ.ជ.ប ដែលមិនចាត់វិធាន​ការលើសកម្មជនបក្សកាន់អំណាចលោក ខាន់ ចាន់សុផល។៤) លោក ហ៊ុន សែន ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ លោកហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា។៥) អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរងការចោទថាអាយ៉ងចិន​ត្រូវបាន​ប្ដឹងឱ្យដកសិទ្ធដឹកនាំបក្សសម្រាប់ការបោះឆ្នោតខាងមុខ។
30:1526/07/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣១) បក្សសង្គ្រោះជាតិនៅក្រៅប្រទេស អំពាវនាវឱ្យ សហគមន៍អន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាល​ដែលកើត​ចេញ​ពីការបោះឆ្នោតក្លែងក្លាយ។២)​ ​ មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការផ្ទេរអំណាចពី លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នឹងធ្វើឲ្យប្រទេសដ៏ទៃយកគំរូតាម។៣) ​ មេដឹកនាំ​ប្រទេសកុម្មុយនិស្តអបអរសាទរដែលគណបក្ស​ប្រជាជន​កម្ពុជាដឹកនាំលោក ហ៊ុន សែនឈ្នះការបោះឆ្នោត ។៤) ក្រសួងការបរទេសកម្ពុជាប្រកាសថា ដំណើការបោះឆ្នោត​មាន​លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែប្រទេសបារាំង អូស្ត្រាលី និងអាល្លឺម៉ង សំដែងការខកចិត្ត។៥) មេដឹកនាំចិនអបអរលោកហ៊ុនសែនឈ្នះឆ្នោតខណៈ​មេដឹកនាំ​អាស៊ាននៅពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ៍។
25:4125/07/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣១) លោក ហ៊ុន ម៉ានី៖ លទ្ធផលការបោះឆ្នោតអាណត្តិទី៧នេះ​ឆ្លុះ​បញ្ចាំងយ៉ាងច្បាស់ពីជំនឿទុកចិត្តរបស់ពលរដ្ឋមកលើបក្ស​ប្រជាជន​កម្ពុជា។២)​ អាមេរិកប្រកាសរឹតត្បិត​ទិដ្ឋាការលើមន្ត្រីមួយចំនួន​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌។៣) ​សមត្ថកិច្ចចាប់ឃុំខ្លួនពលរដ្ឋជិត៥០នាក់ ពីបទញុះញង់ឱ្យ បំផ្លាញ ការបោះឆ្នោត។៤) បក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ ខណៈ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បដិសេធមិនទទួលលស្គាល់លទ្ធផលនៃការបោះឆ្នោត។៥) រដ្ឋសភាសហព័ន្ធអាមេរិកស្វែងរកការដាក់ទណ្ឌកម្មបន្ថែម​លើ​បុគ្គល រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។៦) សារព័ត៌មានអន្តរជាតិធំៗបានហៅជ័យជម្នះរបស់បក្ស​ប្រជាជន​កម្ពុជាដូចនឹងសេះមានតែមួយក្បាលរត់ប្រណាំងនៅលើទីលានប្រកួត។
27:4724/07/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣១) KVD អំពាវឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ និង សហគមន៍អន្តរជាតិ បដិសេធ កុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា។២) លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេលតែ ៣ ទៅ ៤ សប្ដាហ៍ខាងមុខនេះ។៣) សកម្មជនបក្សកាន់អំណាចថា គ.ជ.ប នឹងធ្វើកោសល្យវិច្ច័យស្នាមប្រយៅដៃលើស្លឹកឆ្នោតដែល គូសខ្វែងចោល និងអ្នកដែលមិនទៅបោះឆ្នោតដើម្បីដាក់ពិន័យ។៤) បទវិភាគ៖ បក្សកាន់អំណាចនៅកម្ពុជាបង្កើតបន្ទប់ឃ្លាំមើលអ្នកប្រើប្រាស់អ៊ីនធើណែតរយៈពេល ១០ឆ្នាំ មកហើយ។៥) លោក ហ៊ុន សែន គម្រាមរំលាយរបបរាជនិយម ដោយសារ អតីតមហាក្សត្រខ្មែរជំទាស់មិនឱ្យបន្តប្រើប្រាស់សន្ធិសញ្ញាកំណត់ទឹកដីខុសច្បាប់ជាមួយវៀតណាម។៦) លោក ហ៊ុន សែន សម្រេចកាត់ដីឧទ្យានជាតិបុទុមសាគរជាង ៦ពាន់ហិកតា នៅខេត្តកោះកុង ប្រគល់ទៅឲ្យកូនបង្កើតឧកញ៉ា លី យ៉ុងផាត់ លោក លោក លី ភួនរ៉ាត់។៧) លោកប្រាយុទ្ធទទូចសុំប្រជាជនថៃស្ថិតក្នុងភាពស្ងាប់ស្ងាត់ខណៈលោកនៅតែសន្យាផ្ទេរអំណាចទៅឱ្យនាយករដ្ឋមន្ត្រីថ្មី។
42:1821/07/2023
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣១) គណបក្សសង្គ្រោះជាតិនៅអាមេរិក និងសមាគម KVD ក្នុងទីក្រុង ថាកូម៉ា (Tacoma) អំពាវនាវឱ្យពលរដ្ឋខ្មែរនៅជុំវិញពិភពលោក ចូលរួមបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា។២)​ ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរសខ្លាំងក្រាញលោក ហ៊ុន សែន ត្រូវបានបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃទី២០ ខែកក្កដា នេះ។៣) ​លោក ហ៊ុនសែន ហៅយុទ្ធការខ្វែងសន្លឹកឆ្នោតចោលបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ជាការបំផ្លាញប្រជាធិបតេយ្យនិងការបោះឆ្នោត។៤) បទវិភាគ៖​ បក្សកាន់អំណាចនៅកម្ពុជាបង្កើតបន្ទប់ឃ្លាំមើលអ្នក​ប្រើប្រាស់​អ៊ីនធើណែតរយៈពេល ១០ឆ្នាំ មកហើយ។៥) គណបក្សភ្លើងទៀន ច្រានចោល រាល់ការចោទប្រកាន់ថា​ខ្លួនបានឱ្យ​ពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃបោះឆ្នោត។៦) CNN ថា រដ្ឋមន្ត្រីការបទេសចិន បន្តបាត់ខ្លួន ជិតមួយខែមកហើយ ដែលសង្ស័យមានជម្លោះក្នុងបក្ស។
35:0920/07/2023