Sign in
Business
News
The Cambodia Daily Khmer
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍នៅតែមានសន្ទុះកើនឡើង ទោះមានការផ្សព្វផ្សាយពីភាពអសន្តិសុខនៅកម្ពុជា។២) សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក នី ណាក់ ដាក់ពន្ធនាគារ២ឆ្នាំ។៣) លោក ហ៊ុន សែន គ្រោងបង្កើតច្បាប់ថ្មីមួយដើម្បីដាក់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាទៅជា «ក្រុមភេរវកម្ម» ជុំវិញការទាមទាររឿងកោះគុត។៤) លោកហ្សេឡេនស្គីជំរុញឱ្យជួយរំដោះដែនដីគ្រីមៀមកវិញដោយដំណោះស្រាយការទូត ខណៈអ៊ុយក្រែនបន្តវាយប្រហារចូលទឹកដីរុស្ស៊ីដោយអាវុធបស្ចឹមប្រទេស។
18:1121/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
១) លោក សម រង្ស៊ី ថាលោក ហ៊ុន សែន កំពុងរកលេសសំលាប់ លោក ហ៊ីង ប៊ុនហៀង។២) លោក ប្រាក់ សុខុន វិលត្រឡប់ មកកាន់ដំណែងដើមវិញ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆ័ន។៣) មន្ត្រីគណបក្សប្រជាជនកម្ពុជា ទម្លាយថា ប្រពន្ធដើម និងប្រពន្ធចុងលោក ហេង សួរ កាក់កបក្នុងមុខរបរនាំពលករទៅបរទេសដោយសារមានប្តីជាខ្នងបង្អែក។៤) តំណាងរាស្ត្របក្សប្រឆាំង ថាលោកហ៊ុនសែន ទំនងសន្យា ប្រគល់ទឹកដីខ្មែរ ២ភាគ៣លើកោះគុតឱ្យទៅប្រទេសថៃជាថ្នូរនឹងការបង្ក្រាប ក្រុមប្រឆាំង។៥) រដ្ឋការលោកចូបៃដិនទទួលស្គាល់មេបក្សប្រឆាំងនិរទេស ខ្លួនជា ប្រធានាធិបតីឈ្នះឆ្នោតនៅវេណេហ្សូអេឡា។
23:2121/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
១) លោក ផន ផាន់ណា បានរៀបរាប់អំពីការរងនូវទារុណកម្មផ្លូវចិត្ត និងរត់គេចពីការតាមចាប់ខ្លួនរបស់ លោក ហ៊ុន សែន ក្នុងទឹកដីថៃ។២) លោក សម រង្ស៊ី ថា ចលនាជាតិតស៊ូនឹងយកគំរូតាមពលរដ្ឋបង់ក្លាដេសក្នុងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា។៣) ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Decibels បានរកឃើញថា ប្រទេសកម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។៤) អ្នកឃ្លាំមើល និយាយថា អនុប្រធានព្រឹទ្ធសភាបានផ្លាស់មកកាន់តំណែងចាស់ បន្តិចទៀតប្រធានព្រឹទ្ធសភា ក៏នឹងមកកាន់តំណែងចាស់ដែរ។៥) បស្ចឹមប្រទេសរំលឹកថ្ងៃទី១ពាន់ នៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាមួយនឹងការពង្រឹងសាគ្គីជាមួយអ៊ុយក្រែន។
22:1019/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
១) មន្ត្រីបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលបំភ្លឺជុំវិញការប្រកាសសង្គ្រាមរបស់ថៃជាមួយកម្ពុជាលើកិច្ចសហការដែនសមុទ្រត្រួតស៊ីគ្នា។២) ប្រធានរដ្ឋសភាវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ក្រោយរដ្ឋសភាកម្ពុជាដកខ្លួនចេញពីគម្រោង CLV។៣) មន្ត្រីបក្សក្រៅរដ្ឋាភិបាល ដាក់ពាកបណ្តឹងទៅ សាលាឧទ្ធហរណ៍ សុំសិទ្ធិធ្វើនយោបាយឡើងវិញ។៤) លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល។៥) រដ្ឋការលោកបៃដិននិងសម្ព័ភាព២ទៀតបើកភ្លើងខៀវឱ្យអ៊ុយក្រែនវាយប្រហារចូលទឹកដីរុស្ស៊ីដោយមីស៊ីលរយៈចម្ងាយឆ្ងាយ។
21:4318/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១) លោក សម រង្ស៊ី ចោទ លោក ហ៊ុន សែនថា ចាប់ខ្លួនឧកញ៉ា ដើម្បីជំរិតយកលុយ។២) មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន ចាប់ខ្លួន សុខ ស៊ុនសារ៉េត ធ្វើជាចំណាប់ខ្មាំង ដើម្បីឱ្យលោក ស៊ន តារា ចុះចូល។៣) ជនជាតិចិនឈ្មោះ Daren Li ដែលអាមេរិកកាត់ទោសរឿងលាងលុយមិនមានសញ្ជាតិខ្មែរ។៤) អ្នកឃ្លាំមើល ចាត់ទុក បទបញ្ជាលោក ស សុខា ស្មើនឹងក្រដាសខ្ចប់ផេះ បើគ្មានការវះកាត់ដោយប្រើវិធានការច្បាប់។៥) រដ្ឋការលោកបៃដិនចាប់ផ្ដើមបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែនដោយធានាថាអាវុធរបស់អាមេរិកអ៊ុយក្រែនអាចប្រើបានរយៈពេលមួយឆ្នាំ។
20:5915/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
១ កាសែតឥណ្ឌា ផ្សាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិក ប៉ុនប៉ងផ្ដួលរដ្ឋាភិបាលខ្មែរ២ ចលនាចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងប្រារព្វធ្វើសមាជពលរដ្ឋខ្មែរ នៅក្រៅស្រុក៣ មន្ត្រីបក្សជំទាស់ និងអ្នកតាមដានកិច្ចការអាស៊ីប៉ាស៊ីហ្វិកថា បាត់កោះកុត ខ្មែរ ខាតជាងបាត់កោះត្រល់៤ រដ្ឋាភិបាលវៀតណាម បន្តស្វែងរកអដិ្ឋធាតុទាហានដែលស្លាប់នៅក្នុងនៅក្នុងសមរភូមិកម្ពុជា៥ អតីតមេដឹកនាំហ្វីលីពីន ប្រឈមមុខនឹងការចាប់ខ្លួនពីតុលាការអន្តរជាតិ តែលោកមិនខ្លាច
23:0315/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១) ជនជាតិឡាវម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនសារធាតុញៀន ១១៧គីឡូក្រាម។២) អ្នកវិភាគ៖ អំពើឆបោកពីក្រុមឧកញ៉ា និងមន្ត្រីបក្សកាន់អំណាច គឺចេញពីក្រុមគ្រួសារត្រកូលហ៊ុន។៣) កម្លាំងចម្រុះជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បី ការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក។៤) តំណាងរាស្ត្របក្សប្រឆាំង ជំរុញឱ្យកម្ពុជា ប្តឹងថៃ និងវៀតណាមជុំវិញការរំលោភដែនសមុទ្រខ្មែរ។៥) ការត្រឡប់មកវិញរបស់លោកដូណាល់ត្រាំទៅកាន់សេតវិមាន កំពុង បំភ័យចិន។
20:5914/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
១) ACU បញ្ជូនខ្លួនលោក កន សុខកាយ ទៅសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងសូបប៉ាន់៣០ម៉ឹនដុល្លារជាអភិបាលស្រុក។ ២) អ្នកជំនាញ បារម្ភពីវិបត្តិកម្ពុជានៅពេលអ្នកនយោបាយប្រើល្បិចដើម្បីតែផលប្រយោជន៍រៀងៗខ្លួន។ ៣) សេចក្តីរាយការណ៍ស៊ីជម្រៅ៖ បំណុលចិននៅទ្វីបអាហ្រ្វិក និង អាស៊ី។ ៤) អ្នកឃ្លាំមើល៖ឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយក្រុមមន្ត្រីនិងក្រុមឧកញ៉ាខ្មែរ។ ៥) រដ្ឋាសភាកម្ពុជា ចាត់ទុក អ្នកធ្វើអត្ថាធិប្បាយលើទូរទស្សន៍ មនិសការខ្មែរថា ជាមនុស្ស ទមិឡ្ហ ឥតសាសនា។ ៦) ស្ត្រីមេបក្សប្រឆាំងនៅបេឡារុស៖មហាកំផែងប៊ែរឡាំងមិនមែនដួលរលំដោយឯកឯងទេ ហើយកំផែងនយោបាយជនផ្ដាច់ការនៅបេឡារុសត្រូវតែដួលរំលំ។
33:4513/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤
១. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ចលនាជាតិតស៊ូ ជាមធ្យោបាយប្រមូលថវិកា២. មន្រ្តីបក្សជំទាស់ ថាលោក ហ៊ុន ម៉ាណែត ត្រូវប្តឹងទៅតុលាការអន្តរជាតិរឿង កោះគុត ជាមួយថៃ៣. ព្រឹទ្ធសភា ថានឹងពិនិត្យ ហើយធ្វើច្បាប់លុបចោលកិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ត្រីកោណ៤. ស្ថាប័នប្រឆាំងអំពើពុករលួយ នាំខ្លួនអតីតមន្រ្តីបក្ស ប្រជាជនកម្ពុជា ចូលនិវត្តន៍៥. ប្រធានាធិបតីជាប់ឆ្នោត លោក ថ្រឹម សន្ទនាជាមួយលោក ហ្សេលិនស្គី, លោក ពូទីន រឿងសង្រ្គាម
19:1412/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ពលរដ្ឋខ្មែរក្រៅប្រទេស ធ្វើបាតុកម្មនៅក្រុងហ្សឺណែវរឿងមិនគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស២. រដ្ឋសភាអនុម័ត សម្រេចលុបចោលកិច្ចព្រមព្រៀង សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ៣. មេដឹកនាំបក្សជំទាស់ ប្រកាសបង្កើត ចលនាជាតិតស៊ូ ដើម្បីបង្កើតរដ្ឋាភិបាលនៅក្រៅស្រុក៤. អាជ្ញាធរមានសមត្ថកិច្ច ត្រៀមបណ្តេញចេញជនបរទេស២០០នាក់ រឿងលួចលេងល្បែង online៥. មេដឹកនាំរុស្ស៊ីចង់ជួបមេដឹកនាំស.រ.អាថ្មី ចង់ដឹងអំពីគំនិតថា បញ្ចប់សង្រ្គាម រុស្ស៊ី−អ៊ុយក្រែន
20:2709/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤
១. អ្នកដឹកនាំនយោបាយនៃបក្ស ប្រជាជនកម្ពុជា មានបញ្ហារដ្ឋសីមា រជ្ជសីមាជាមួយប្រទេសជិតខាង២. មន្រ្តីបក្សជំទាស់ខ្មែរ លើករឿងចោទមេបក្សខ្លួនថា ក្បត់ជាតិ ក្រោយស.រ.អាមានប្រធានាធិបតីថ្មី៣. អ្នកវិភាគស្រុកខ្មែរ ថា ប្រជាធិបតេយ្យ មិនស្ថិតក្នុងរបៀបវារៈនៃរដ្ឋការថ្មីអាមេរិកាំង៤. មន្រ្តីជំនិតនឹងមេបក្ស ប្រជាជនកម្ពុជា អស់តំណែងដោយសារតែទាក់ទិននឹងរឿង ឆបោក ពលរដ្ឋ៥. អនុប្រធានាធិបតីស.រ.អា កាម៉ាឡា ហារីស ទទួលស្គាល់ការចាញ់ឆ្នោត
23:0508/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤
១) រដ្ឋសភាកម្ពុជា គ្រោងអនុម័ត សេចក្តីព្រាងច្បាប់លុបកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណនៅចុងសប្តាហ៍នេះ។២) លោក ហ៊ុន សែន អំពាវនាវឱ្យ អ្នកដែលចុះចូលជាមួយ បក្សកាន់ អំណាចជួយ ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។៣) ទណ្ឌិត៣៩០នាក់ នឹងទទួលបានការបន្ថយទោស និងលើកលែងទោសនៅថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។ ៤) តុលាការក្រុងភ្នំពេញសម្រេច ផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។៥) លោកដូណាល់ ត្រាំ បានវិលត្រលប់មកកាន់សេតវិមានជាថ្មី ក្រោយយកឈ្នះ លោកស្រីកាម៉ាឡា ហារីស។៦)លោកដូណាល់ត្រាំបេក្ខជនមកបក្សសាធារណរដ្ឋទទួលបានជ័យ ជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
22:3506/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១) អ្នកឃ្លាំមើលសង្គម៖ បើកម្ពុជាធូរលុងក្នុងការអនុវត្តច្បាប់ កម្ពុជាក៏មិនអាច លុបបំបាត់អំពើពុករលួយបានដែរ។២) ជនរងគ្រោះបានដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងលោក លី សាម៉េត ខណៈសំណុំរឿងនេះស្ថិតក្នុងចំណាត់ការរបស់តុលាការ។៣) អ្នកស្រី ប៊ុន រ៉ានី៖ រដ្ឋាភិបាលវៀតតណាម បង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមក្នុងការគោរពវប្បធម៌ប្រពៃណីខ្មែរ។៤) សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី៥៖ មជ្ឈដ្ឋានទូរទៅចង់ឃើញ លោក ហ៊ុន សែន ប្រើកណ្តាប់ដៃដែកផ្លូវច្បាប់ទៅលើឧកញ៉ា ឡេង ណាវ៉ាត្រា ដែលរកស៊ីឆបោកអតិថិជន។៥) KMD ប្តេជ្ញាតាមដានគម្រោងត្រីកោណអភិវឌ្ឍន៍រហូតទាល់តែព្រះមហាក្សត្រឡាយព្រះហស្តលេខាលុបចោល។៦)ប្រជាជននៅលើពិភពលោកភាគច្រើនចង់ឱ្យអ៊ុយក្រែនឈ្នះសង្រ្គាមឈ្លានពានពីរបស់រុស្ស៊ី។
37:0505/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត ទម្លាយរូបថតហូបបាយជាមួយលោក ម៉ិច ដារ៉ា ក្រោយចេញពីពន្ធនាគារ១២ថ្ងៃ។២) មន្ត្រីបក្សប្រឆាំង ជំរុញឱ្យ រដ្ឋាភិបាលប្តឹងតុលាការអាជ្ញាកណ្តាលអន្តរជាតិក្រុងឡាអេ ទាមទារយកទឹកដីខ្មែរពី ប្រទេសថៃវិញ។៣)លោក ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់។៤) សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី៥៖ មជ្ឈដ្ឋានទូរទៅចង់ឃើញ លោក ហ៊ុន សែន ប្រើកណ្តាប់ដៃដែកផ្លូវច្បាប់ទៅលើឧកញ៉ា ឡេង ណាវ៉ាត្រា ដែលរកស៊ីឆបោកអតិថិជន។៥) លោក សម រង្ស៊ី ប្រកាសប្រើយុទ្ធសាស្ត្រពលរដ្ឋបង់ក្លាដេសដើម្បីផ្លាស់ប្តូររបបដឹកនាំត្រកូលហ៊ុន។៦) ពលរដ្ឋកូរ៉េខាងត្បូងម្នាក់នឹងត្រូវបណ្ដេញចេញពីកម្ពុជា ដោយប្រើប្រាស់ព័ត៌មានប្រឌិត ដល់ក្រុមគ្រួសារ។៧) ប្រមុខការទូតរុស្ស៊ីគំរាមថាក្រុងវ៉ាស៊ីនតោននិងក្រុងមូស្គូជិតធ្លាក់ក្នុងជម្លោះយោធាដោយផ្ទាល់ខណៈអាមេរិកកំពុងរើសមេដឹកនាំថ្មី។
42:0105/11/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
១. ព្រះរាជាខ្មែរ ចង់ឃើញប្រជារាស្រ្តរស់ក្រោមរដ្ឋធម្មនុញ្ញ ដែលអ្នកដឹកនាំរាជរដ្ឋាភិបាលមិនគោរព២. មន្រ្តីបក្សជំទាស់ថា ការប្រកាសដកខ្លួនពី ស៊ីអិលវី−ឌីធីអេ តែឯកឯង ជាទង្វើបំពានរដ្ឋធម្មនុញ្ញ៣. សារព័ត៌មានល្បីឈ្មោះនៅអឺរ៉ុប សរសេរថា សេរីភាពនៅប្រទេសកម្ពុជា រួមទៅៗ នាបច្ចុប្បន្ននេះ៤. ចៅហ្វាយខេត្ត មេនគរបាលខេត្ត នៅភាគឦសាន ទារសំណូកពីបេក្ខជនប្រឡងចូលក្របខណ្ឌរដ្ឋ៥. បេក្ខជនប្រធានាធិបតីស.រ.អា ព្រមានអំពីលទ្ធភាពការវិលត្រឡប់ទៅអតីតកាលលោក ដណល់ ត្រុម
21:1231/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
១. ព្រះរាជាខ្មែរប្រារព្ធទិវាគ្រងរាជ្យសម្បត្តិ ក្នុងរបបដែលអ្នកប្រាជ្ញហៅថា រស់រានដោយប្លន់អំណាច២. រាជរដ្ឋាភិបាលកាន់តែឯកាពីប្រជាជាតិប្រជាធិបតេយ្យ ល្គឹកណាហ៊ុំព័ទ្ធដោយអាជីវករជាឧក្រិដ្ឋជន៣. ក្រុមតស៊ូមតិ ចង់ឲ្យតុលាការខ្មែរសួរអ្នកដឹកនាំទាំងឪ ទាំងកូន រឿងអ្នកកាសែតសុំទោស នៅក្រៅឃុំ៤. មេដឹកនាំជំទាស់ក្រៅស្រុក ប្រកាសបង្កើតរដ្ឋាភិបាលក្រៅស្រុក ដើម្បីតតាំងនឹងរដ្ឋាភិបាលក្នុងស្រុក៥. យៀកណាម សង់ផ្លូវយន្តហោះចុះឡើងលើកោះ សិប្បនិមិត្ត ក្នុងសមុទ្រចិនខាងត្បូង
22:0030/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
១) ក្រុមអ្នកតស៊ូមតិកម្ពុជា៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។២) នីតិរដ្ឋកម្ពុជាមិនអាចងើបផុតពីបាតតារាង បើប្រព័ន្ធយុត្តិធម៌នៅច្របល់ជាមួយបញ្ហានយោបាយ។ ៣) លោក ហ៊ុន សែន ដង្ហែអង្គឋិនទៅកាន់ទឹកដីកម្ពុជាក្រោមគឺមានចេតនាបង្វែរការចាប់អារម្មណ៍របស់ ពលរដ្ឋខ្មែរលើគម្រោងត្រីកោណអភិវឌ្ឍន៍។៤) មន្ត្រីបក្សប្រឆាំង ជម្រុញឱ្យរដ្ឋាភិបាលកម្ពុជាវេះកាត់សាច់ស្អុយដើម្បីបោសំអាតឧក្រិដ្ឋកម្មឱ្យអស់ពីកម្ពុជា។៥) មេដឹកនាំកំពូលអ៊ីរ៉ង់បញ្ជាឱ្យរៀបចំការឆ្លើយតបល្អបំផុតវាយ ប្រហារសងសឹកលើអ៊ីស្រាអែល។
21:1729/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
១. ចលនាមាតាធម្មតា អំពាវនាវឲ្យសាធារណជន បរិច្ចាគសប្បុរសទានដល់ការតស៊ូពីពីពន្ធនាគារ២. មេដឹកនាំបក្សជំទាស់ ថានឹងដឹកនាំចលនាតស៊ូប្រឆាំង ដើម្បីផ្លាស់ប្តូរការគ្រប់គ្រងនៃត្រកូល ហ៊ុន៣. ក្រសួង អប់រំជាតិ ដកគ្រូបង្រៀនពីក្របខណ្ឌ ព្រោះតែចូលរួមជីវភាពនយោបាយខុសបក្ស៤. រាជាណាចក្រ កម្ពុជា ជាប់លេខជិតចុងប៉ូចខាងនីតិរដ្ឋ តាមការស្រាវជ្រាវសម្រាប់ឆ្នាំ ២០២៤៥. អគ្គលេខាធិការ អ.ស.ប ស្នើរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងជំនួបកំពូលក្រុម BRICS នៅរុស្ស៊ី
21:1426/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
១. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថានឹងបើកិច្ចប្រជុំរឿង អភិវឌ្ឍន៍ត្រីកោណ បើមិនបានដកខ្លួនចេញ២. អតីតមន្រ្តីសិទ្ធិមនុស្ស រដ្ឋអំណាចក្រុងភ្នំពេញប្តឹង រត់ចេញក្រៅ ឥឡូវបង្កើតអង្គការប្រជាធិបតេយ្យ៣. អតីតអ្នកកាសែត អាជ្ញាធរចាប់ខ្លួន សុំទោសត្រកូល ហ៊ុន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៤. ប៉ូលីសខ្មែរបដិសេធរឿងចាប់ជំរិតជនជាតិកូរ៉េ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ផ្សាយរឿងចាប់ជំរិត៥. ប្រធានាធិបតី ប្រទេសអ៊ុយក្រែន សច្ចាថា នឹងផលិតអាវុធបរមាណូ បើណេតូ មិនទទួលជាសមាជិក
23:4826/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
១) មន្ត្រីបក្សប្រឆាំង៖ ពលរដ្ឋវៀតណាមរាប់សិបម៉ឺននាក់បង្កើតជាភូមិរបស់វៀតណាមដើម្បីរស់នៅស្របច្ប ាប់ក្នុងខេត្តទាំង៤នៃតំបន់ត្រីកោណ។២) លោក ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពប៉ារីស មិនអាចបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាបានទេ បើមិនមាននយោបាយឈ្នះ-ឈ្នះ។៣) ក្រសួងព្រះបរមរាជវាំង ប្រារព្ធខួបលើកទី២០ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ខណះរាជកិច្ចត្រូវបានបក្សកាន់អំណាចបំពាន។៤) គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោតដោយសារស្លាប់និងឈ្មោះស្ទួន។៥) ពលរដ្ឋចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅ ស្នងការ ខេត្តកំពតក្រោយផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស នៅថ្ងៃនេះ។៦)សហភាពអឺរ៉ុបនិងអង់គ្លេសរឹបអូសលុយរបស់រុស្ស៊ីនៅក្រៅប្រទេសក្នុងទំហំជិត៤១ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន។
25:2924/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
១) អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យ World Bankមិនត្រូវ អនុម័តគម្រោងថ្មីណាមួយនៅកម្ពុជា ប្រសិនរដ្ឋាភិបាលមិនបញ្ឈប់ការ យាយី តាមផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្ស។២) គណបក្សកម្លាំងជាតិ៖ ទោះបីកិច្ចព្រមព្រៀងទីក្រុងប៉ារីមានអាយុ៣៣ឆ្នាំ ក៏ដោយ ក៏កម្ពុជានៅមិនទាន់មានការ ឯកភាពជាតិនៅឡើយ។៣) លោក សម រង្ស៊ី៖ របបដឹកនាំផ្តាច់ការនៅកម្ពុជានឹងដួលរលំដូចរបបដឹកនាំផ្តាច់ការនៅប្រទេសបង់ក្លាដេសក្នុងពេលឆាប់ៗខាងមុខ។៤) លោក ហ៊ុន ម៉ាណែត៖ កម្ពុជានឹងមិនអាចស្ថិតនៅជាប្រទេសក្រីក្រទៀតទេនៅឆ្នាំ២០២៩ ខាងមុខ។៥) ជំនួបកំពូលBRICSនៅរុស្ស៊ីក្រោមសម្ពាធឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតែក្រុងមូស្គូព្យាយាមកាត់បន្ថយចរាចរប្រាក់ដុល្លារ។
21:5123/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤១) សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យប្រទេសហត្ថលេខីផ្សេងទៀត គាំទ្រដល់គោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសដូចខ្លួន។២) ក្រុមអ្នកតស៊ូមតិកម្ពុជាអះអាងថាបក្សកាន់អំណាច រងនូវការសង្ស័យប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍បម្រើនយោបាយរបស់ខ្លួន។៣) មន្ត្រីបក្សប្រឆាំង៖ បើលោក ហ៊ុន សែន ហែរកឋិនទៅទឹកដីកម្ពុជាក្រោមព្រោះមនសិការជាតិ ត្រូវតែដកខេត្តខ្មែរទាំង៤ចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍។៤) កងរាជអាវុធហត្ថបង្ក្រាបបានគ្រឿងញៀនជាង ១រយគីឡូក្រាម និងឃាត់ខ្លួនជនជាតិចិន៤នាក់។៥) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទៅដល់ក្រុងគៀវចំពេលដែលមានការព្រមានពីវត្តមានទ័ពកូរ៉េខាងជើងជួយច្បាំងទ័ពរុស្ស៊ី។
21:1022/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
១) KMD ថា ដើម្បីឱ្យប្រជាធិបតេយ្យលេចចេញជារូបរាងពិតប្រាកដ ត្រូវមានក្រុមប្រឹក្សាជាតិមួយតំណាងស្របច្បាប់ឱ្យឆន្ទៈប្រជាជាតិខ្មែរ។២) លោក សម រង្ស៊ីថា ក្រដាសប្រាក់២សែនរៀលជានិមិត្តសញ្ញានៃការបរាជ័យទាំង សេដ្ឋកិច្ច និងនយោបាយ របស់រដ្ឋាភិបាលត្រកូលហ៊ុន។៣) កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតក្នុងចំណោមប្រទេសក្រីក្រជាង៤០នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។៤) អ្នកឃ្លាំមើលថា ការតែងតាំងលោក នុត សវនា ឱ្យធ្វើជាប្រធានពន្ធនាគារព្រៃស គឺជារឿងសមស្រប។៥) ផែនការឈ្នះសង្រ្គាមរបស់លោកហ្សេឡេនស្គីទាញណាតូនិង អាមេរិកបង្កើនកម្លាំងឱ្យឈ្នះការឈ្លានពានរបស់រុស្ស៊ី។
20:2018/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
១) រយៈពេលជិត១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញចូលសរុបជាង ១លាន ៣សែននាក់។២) អ្នកឃ្លាំមើលសង្គម៖ សម្ព័ន្ធភាពឆ្ពោះទៅអនាគត អាចប្រឈមនឹងការបែកបាក់ បើមិនរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យមានការឯកភាពគ្នាជាធ្លុងមួយទេ។៣) រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលពីថ្ងៃនេះតទៅ។៤) លោកហ៊ុន ម៉ាណែត ផ្អាកបញ្ចូននិស្សិតខ្មែរទៅអ៊ីស្រាអ៊ែលប៉ុន្តែមិនមានផែនការជួលយន្តហោះដឹកនាំនិស្សិតឲ្យត្រឡប់មកកម្ពុជាវិញទេ។៥) កូរ៉េខាងជើងបញ្ជូនទ័ព១ម៉ឺននាក់ ជួយច្បាំងកងទ័ពរុស្ស៊ីប្រយុទ្ធនឹងទ័ពអ៊ុយក្រែន។
22:0517/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត ឲ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារ«ម១»បន្ទាប់បែកធ្លាយវីដេអូឧក្រិដ្ឋជនជនជាតិចិន ប្រើប្រាស់គ្រឿងញៀន ក្នុងពន្ធនាគារ។២) រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម គុបគិតគ្នាប្តូរឈ្មោះពី គម្រោងអភិវឌ្ឍន៍ត្រីកោណ មកជាកិច្ចសហប្រតិបត្តិការរដ្ឋត្រីភាគីជាប្រពៃណី។៣) លោក ស សុខា៖ ពលរដ្ឋខ្មែរ នៅតែចងចាំគុណូបការៈរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ។៤) កម្ពុជា បានប្រាប់អូស្ត្រាលីថា រដ្ឋាភិបាលកម្ពុជាចាប់ខ្លួនក្រុមប្រឆាំង គឺអនុវត្តតែលើមេក្លោងដែលនាំឱ្យមានការបះបោរប៉ុណ្ណោះ។៥) តើអ្វីខ្លះដែលអ្នកត្រូវយល់ដឹងអំពីការគាំទ្ររបស់អាមេរិកចំពោះអ៊ីស្រាអែលក្នុងសង្រ្គាមអស់រយៈពេលមួយឆ្នាំមកនេះ?
20:0016/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
១. បាតុកម្មក្រៅប្រទេសប្រឆាំងនឹងគោលនយោបាយរាជរដ្ឋាភិបាលរឿងទឹកដី ផ្តើមឡើងនៅច្រើនប្រទេស២. ចក្រភពអង់គ្លេសជំរុញរដ្ឋាភិបាល ហ៊ុន ម៉ាណែត ឲ្យឈប់រឹតត្បិតសិទ្ធិ សេរីភាពពលរដ្ឋខ្មែរ និង សេចក្តីថ្លែងការណ៍ពីពលរដ្ឋខ្មែរនៅក្រៅប្រទេស៣. ស.រ.អា មិនដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ ដាក់ទណ្ឌកម្មលើមន្រ្តីរាជរដ្ឋាភិបាល និង អាជីវករធំៗ៤. មន្រ្តីបក្សជំទាស់ថា អំណាចផ្តាច់ការនៅប្រទេសកម្ពុជាស្ថិតលើមនុស្សម្នាក់ ប៉ុន្តែ នាំគ្នារួមរស់ជាមួយ៥. ពិភពលោកបញ្ចេញប្រតិកម្មទៅនឹងទ័ពអ៊ីស្រាអែល វាយប្រហារលើកងកម្លាំងការពារសន្តិភាពអ.ស.ប.
23:5016/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
១) មន្ត្រីគណបក្សប្រជាជនកម្ពុជាទម្លាយថា ចំណាត់ការលើឧកញ៉ា លី សាមេ៉ត ដោយសារឧកញ៉ារូបនេះហ៊ានយកលុយអ្នកដទៃរំលងលោក ហ៊ុន សែន។២) អ្នកឃ្លាំមើល ជំរុញឱ្យ សហគមន៍អន្តរជាតិចាត់វិធានការជាក់លាក់លើរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មានឡើងវិញ។៣) ចលនាមាតាធម្មជាតិថា ការបាត់បង់សេរីភាពរបស់សកម្មជនបរិស្ថាន បង្ហាញពីការស្លាប់បាត់បង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។៤) មេដឹកនាំគណបក្សជំទាស់ចំនួន ៥រូប និងមនុស្ស៣នាក់ទៀតចូលបំភ្លឺនៅតុលាការខេត្តកណ្តាល ពីបទ«រំលោភលើទំនុកចិត្ត»។៥) មហាបាតុកម្មរបស់ពលរដ្ឋខ្មែរនាំចាប់ផ្តើមហើយនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ ស្អែកនេះ។៦) ជំនួបកំពូលអាស៊ាន-ចិនចាប់ផ្ដើម ប្រធានាធិបតីហ្វីលីពីនប្រាប់ថាត្រូវពន្លឿនច្បាប់សមុទ្រចិនខាងត្បូងខណៈចិនវាតទីទន្ទា្រនកាន់តែខ្លាំង។
27:1211/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤
១) កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិនតាមរយះគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា។២) តំណាងរាស្ត្របក្សប្រឆាំង ជំរុញឱ្យ រដ្ឋាភិបាលខ្មែរប្តឹងតុលាការអាជ្ញាកណ្តាលអន្តរជាតិ ទាមទារទឹកដី ២/៣ នៃកោះគុតដែលថៃដណ្តើមយក មកគ្រប់គ្រងវិញ។៣) ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះទឹកជំនន់។៤) អ្នកសង្កេតការណ៍៖ អន្តរជាតិពិបាកជឿលើការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ខណៈការចាប់ខ្លួនអ្នកសារព័ត៌មានចេះតែបន្តកើតមាន។៥) វៀតណាមមានផែនការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ក្នុងទំហំ៦៧ពាន់លានដុល្លារដោយមិនខ្ចីបុលបរទេស។
24:3110/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤
១) លោក សម រង្ស៊ី ចោទថា គ្រួសារត្រកូលហ៊ុន នៅពីក្រោយអំពើឆបោករបស់ក្រុមឧក្រិដ្ឋជន សំងំលាក់ខ្លួននៅកម្ពុជា។២) អ្នកឃ្លាំមើលកម្ពុជា ជំរុញឱ្យ លោក ហ៊ុន សែន អនុវត្តវិធានការច្បាប់លើបុគ្គលដែលប្រព្រឹត្តអំពើឆបោកផ្សេងទៀតដូចឧកញ៉ា លី សាមេត។៣) អតីតសង្ឃ ហោ សុខុន ស្នើសុំឱ្យ អង្គការសិទ្ធិមនុស្ស ជួយផ្តល់ គ្រូពេទ្យ និងមេធាវីសម្រាប់ការពារក្តីដល់រូបលោក។៤) បេក្ខជនជាង ១សែន ៣ម៉ឺន នាក់ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងរាជធានីខេត្ត។៥) ស្ត្រីនាយករដ្ឋមន្ត្រីថៃថ្លែងថាអាស៊ានត្រូវដើរតួនាទីសកម្មជួយបញ្ចប់សង្រ្គាមស៊ីវិលនៅភូមា។
20:2609/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤
១) អាជ្ញាធរកម្ពុជាបណ្តេញចេញជនជាតិ វៀតណាម ៤៦នាក់ ដែលធ្វើការខុសច្បាប់ទៅវៀតណាមវិញ។២) លោក ហ៊ុន សែន ដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមដើម្បីបង្ហាញថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ។៣) ពលរដ្ឋខ្មែរ ប្រកាសធ្វើមហាបាតុកម្មក្នុងប្រទេសកាណាដាដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។៤) ក្រុមអ្នកតស៊ូមតិកម្ពុជា៖ ការចាប់ខ្លួនលោក ម៉ិច ដារ៉ា បង្ហាញពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅម្ពុជាកាន់តែធ្ងន់ធ្ងរ។៥) តុលាការខេត្តរតនគិរី សម្រេចឲ្យលោក មាជ សុវណ្ណារ៉ា បង្ហាញ ខ្លួននៅចំពោះមុខសមត្ថកិច្ចរាល់២ខែម្តង។៦) ៣៦៥ ថ្ងៃនៃសោកនាដកម្មពីការផ្ទុះសង្រ្គាមស្លាប់មនុស្សជា៤ម៉ឺននាក់ អ៊ីស្រាអែលនៅបន្តវាយលើហ្កាហ្សា និងលីបង់។
22:3608/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤
១) KMD ប្រកាសធ្វើបាតុកម្ម រយៈពេល ៤ថ្ងៃ ដើម្បីទាមទារធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជាឡើងវិញ។២) អង្គការសង្គមស៊ីវិលចំនួន៤៦ អំពាវនាវទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែង លោក ម៉ិច ដារ៉ា ជាបន្ទាន់។៣) អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន រៀបល្បិចកលនយោបាយកម្ចាត់បណ្តាញគាំទ្រគ្រួសារលោក ស ខេង និងលោក ទៀ បាញ់។៤) កម្ពុជាទទួលបានការកើតសរសើរពីប្រទេសចំនួន១០០ ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ UPR ពីការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។៥) អេរ៉ង់បាញ់មីស៊ីលបាលីស្ទិក១៨០គ្រាប់វាយប្រហារអ៊ីស្រាអែល-នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសច្ចាសងសឹង។
25:1003/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
១) KMD ជំរុញប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយការពារជោគវាសនារបស់កម្ពុជា។២) សមត្ថកិច្ចចាប់ខ្លួន លោក ម៉ិច ដារ៉ា ទាក់ទងទៅនិងការបង្ហោះរូបភាព ចំនួនពីរសន្លឹក បង្ហាញពីការយកថ្មភ្នំនៅរមណីយដ្ឋានបាភ្នំ ស្ថិតក្នុងខេត្តព្រៃវែង។៣) អ្នកវិភាគ ចាត់ទុក ទង្វើរបស់លោក ហ៊ុន សែន និងភរិយា ដែលរៀបចំឱ្យពលរដ្ឋខ្មែរថ្វាយបង្គំខ្លួនឯង បង្ហាញពីចេតនាឡើងធ្វើជាស្តេចសម្រាប់ត្រកូលហ៊ុន។៤) ក្រសួងទេសចរណ៍ថា ស្ថានទូតចិនសន្យាពង្រឹងវិស័យទេសចរណ៍ជាមួយកម្ពុជាឱ្យកាន់តែទូលំទូលាយ។៥) មហាសន្និបាតអង្គការសហប្រជាជាតិបិទបញ្ចប់ក្រោមការដណ្ដើម ឥទិ្ធពលភូមិសាស្ត្រនយោបាយ។
25:4002/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
១) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសបា្ររព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក នៅទីស្នាក់ការរបស់ខ្លួន។២) ពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី បាតុកម្មទាមទារឱ្យ រដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោង CLV DTA ដោយពិតប្រាកដ។៣) គណបក្សជំនាន់ថ្មី អំពាវានាវឱ្យ លោក ហ៊ុន ម៉ាណែត និងឪពុកដោះលែង សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ និងអ្នកទោសមនសិកាផ្សេងទៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។៤) លោក ហ៊ុន សែន ស្នើឱ្យស្ថាប័នរដ្ឋប្រើCoolApp ដើម្បីសន្ដិសុខជាតិ។៥) កោះត្រល់អតីតដែនដីកម្ពុជា វៀតណាមហៅថា កោះ Phu Quoc ក្លាយជាទីតាំងទេសចរបរទេសសំខាន់បំផុតរបស់វៀតណាម។
25:2601/10/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
១. នាយករដ្ឋមន្រ្តី កូន ថា រឿងអភិវឌ្ឍន៍តំបន់ត្រីកោណ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ តែអ្នកវិភាគមិនជឿ២. ភាគីមួយថាដកខ្លួន ភាគីមួយទៀតថា ដកខ្លួនក៏ដកចុះ តែនៅបន្តអភិវឌ្ឍរួមគ្នាដដែល តើយកមួយណា?៣. អ្នកនយោបាយថា កោះត្រល់ជារបស់ខ្មែរ ដែនដីកម្ពុជាក្រោមក៏ជារបស់ខ្មែរ ប៉ុន្តែ គេត្រួតត្រាកាន់កាប់៤. ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មរឿង តំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែ មេបក្សជំទាស់អំពាវនាវឲ្យចូលរួម
15:0728/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
១) ក្នុងយុទ្ធនាការរយៈពេល១២០ថ្ងៃ អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃជិត៤ម៉ឺននាក់។២) បណ្តាញយុវជនកម្ពុជាសកល ថ្កោលទោស លោក ហ៊ុន សែន ជុំវិញការចេញបញ្ជាឱ្យចាប់សមាជិករបស់ខ្លួនលើទឹកដីថៃ។៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់អាមេរិកលើឧកញ៉ា លី យ៉ុងផាត់នឹងបង្កផលវិបាកដល់ការរកស៊ីនៅបរទេស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហ៊ុន។៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យ ពលរដ្ឋខ្មែរបន្តការតវ៉ាប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណថែមទៀត ព្រោះនៅមានបញ្ហាជាច្រើនទៀត។៥) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អន្តរាគមន៍ ក្រោយតុលាការ ថ្នាក់ក្រោមកាត់ក្តីឱ្យមន្រ្តីគយបើករថយន្ដបុកមនុស្សស្លាប់ ៤នាក់ ជាប់ពន្ធនាគារ តែ៥ឆ្នាំ។៦) អ្នកវិភាគនយោបាយ ចាត់ទុក របៀបដឹកនាំនៅកម្ពុជាជារបបដឹកនាំគ្រួសារកុម្មុយនីស្តផ្តាច់ការ។៧) ប្រធានាធឬិបតីអ៊ុយក្រែនស្នើសុំមេដឹកនាំពិភពលោកឈរជាមួយអ៊ុយក្រែនខណៈលោកពូទីនគំរាមប្រើអាវុធនុយក្លេអែរ។
39:5927/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
១) អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ មានព្រះរាជបន្ទូលបញ្ជាក់ច្បាស់ៗថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ខ្មែរ។២) អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ ពលរដ្ឋខ្មែរតាមដានគម្រោងអភិវឌ្ឍត្រីកោណបន្តទៀត ព្រោះកម្ពុជាមិនដកខ្លួនជាផ្លូវការចេញពីគម្រោងនេះទេ។៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់អាមេរិកលើឧកញ៉ា លី យ៉ុងផាត់ នឹងបង្កផលវិបាកដល់ការរកស៊ីនៅបរទេស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារហ៊ុន។៤) ស្ត្រីខ្មែរម្នាក់នៅប្រទេសជប៉ុនអះអាងថា មន្ត្រីបក្សប្រជាជនកម្ពុជាគម្រាមសម្លាប់ និងរំលោភរូបនាង ដោយសារតែនាងហ៊ាន រិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។៥) ពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើមហាបាតុកម្ម ទាមទារឱ្យដោះលែងអ្នករិះគន់គម្រោងត្រីកោណអភិវឌ្ឍ និងស្តារលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី១៣ ខែតុលា ខាងមុខ។ ៦) អ្នកសង្កេតការណ៍បានថ្កោលទោស លោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញការចេញបញ្ជាឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំងលើទឹកដីថៃ។៧) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ-រុស្ស៊ីទាមទារយុត្តិធម៌នៅចំពោះមុខទ័ពអ៊ុយក្រែនវាយលុកចូលខាងក្នុងទឹកដីរុស្ស៊ី។
40:2926/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលដោះលែងសកម្មជននានា និងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីធានាភាពពេញលេញនៃខ្លឹមសាររដ្ឋធម្មនុញ្ញ។២) ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុក ការចោទប្រកាន់ និងឃុំខ្លួនអ្នកសំដែងមតិប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណ គឺជាបទល្មើសឧក្រិដ្ឋប្រឆាំងមនុស្សជាតិ៣) លោកមាជ សុវណ្ណារ៉ា អះអាងថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានដីកា កោះហៅ។៤) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងដង្ហែញត្តិដាក់ជូនក្រសួងពាក់ព័ន្ធក្នុងឱកាសទិវាគ្រូបង្រៀនពិភលោកនៅដើមខែតុលា។៥) លោក ហ៊ុន សែន បញ្ជាឱ្យ លោក ឃ្លាំង ហួត តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ក្នុងប្រទេសថៃយកទៅកម្ពុជាវិញទោះស្លាប់ ឬរស់ក៏ដោយ។៦) ប្រធានាធិបតីអ៊ុយក្រែនអះអាងថាសង្រ្គាមរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនកាត់តែទៅរកការបិទបញ្ចប់។
22:3825/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
១) អ្នកវិភាគអះអាងថា ទង្វើរបស់លោក ហ៊ុន សែន ដែលមិនដោះលែងអ្នកប្រឆាំងគម្រោងអភិវឌ្ឍ ត្រីកោណ គឺបង្ហាញពីការបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។២) អ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋសភាកម្ពុជាលុបចោលរាល់កិច្ចព្រមព្រៀងទាំងអស់ ដែលពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណ។៣) លោក ហ៊ុន ម៉ាណែត ប្តេជ្ញា អភិវឌ្ឍខេត្តភូមិភាគឦសាន ទោះបីកម្ពុជាប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍត្រីកោណ។៤) លោកហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។៥) ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងមក មាតុភូមិវិញដើម្បីយាងជាព្រះរាជធិបតីសម្ពោធវិមានរដ្ឋធម្មនុញ្ញ។៦) អ្នកនយោបាយចេញពីស្រទាប់វណ្ណៈកម្មករស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កាផ្ដាច់ឬសគ្រួសារត្រកូលមហិដា។
33:2924/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រសួងទេសចរណ៍៖ កម្ពុជារំពឹងខ្ពស់ថា អាចនឹងបំបែកឯកត្តកម្ម Guinness World Record។២) លោក សុខ សូកេន ត្រូវដកតំណែងឱ្យមកធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។៣) ក្រុមអ្នកឃ្លាំមើល៖ បើរដ្ឋាភិបាលកម្ពុជានៅតែបើកដៃឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទឧក្រិដ្ឋ សហរដ្ឋអាមេរិកក៏មិនញញើតដាក់ទណ្ឌកម្មឱ្យកម្ពុជាក្លាយជារដ្ឋឯកោដែរ។៤) លោក ហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារ អនឡាញខ្មៅងងឹតឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។៥) ក្រសួងមហាផ្ទៃចាត់ទុកការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ មុខទីស្នាក់ការសមាគមអាដហុកខេត្តកំពង់ចាមថា ជាការ សមស្រប។៦) លោកប្រធានាធិបតីអ៊ុយក្រែននឹងជួបលោកបៃដិន អ្នកស្រីហា រីស និងលោកត្រាំនៅអាមេរិក។
34:5421/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
១) អតីតសង្ឃ ហោ សុខុន ឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បញ្ជាក់បទល្មើស។២) KMD អំពាវនាវ ឱ្យប្រទេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៅកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។៣) ខេត្តចំនួន៤ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែមិនបង្ករគ្រោះធ្ងន់ធ្ងរ។៤) ក្រសួងការងារថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៥ នឹងទទួលបាន ២០៨ដុល្លារអាមេរិកក្នុង១ខែ។៥) លោកពូទីនបញ្ជាកែនទ័ពឱ្យបាន១លាន៥សែននាក់ជាកម្លាំងធំបន្ទាប់ពីចិនតែគេថារុស្ស៊ីកំពុងខ្វះទ័ពប្រយុទ្ធនៅអ៊ុយក្រែន។
20:5720/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
១) សមត្ថកិច្ចចាប់ខ្លួនអតីតសង្ឃ ហោ សុខុន ត្រូវបាន បន្ទាប់ពីរិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍។២) លោក សម រង្ស៊ី៖ ខេត្តទាំង៤របស់ខ្មែរក្នុងតំបន់ត្រីកោណនឹងបាត់ចេញពីផែនទីប្រទេសកម្ពុជាដូចកោះត្រល់។៣) លោក ហ៊ុន ម៉ាណែត ឲ្យអាជ្ញាធរត្រៀមសង្គ្រោះពលរដ្ឋដោយសារគ្រោះធម្មជាតិ។៤) អ្នកឃ្លាំមើលព្រមានថា ព្រឹត្តិការណ៍ Gumball នៅកម្ពុជា មិនអាចជួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញបានឡើយ។៥)សាលាឧទ្ធហរណ៍ ប្រកាសលើកពេល បើកសវនាការ លើសំណុំរឿង លោក កឹម សុខា ដោយមិនកំណត់ពេល។ ៦) មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំស្ថិតក្រោមកំនាបនៃការស្នើរុះរើសិទ្ធវេតូរបស់ពួកមហាអំណាច។
24:3419/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
១. សង្គមស៊ីវីលថា រដ្ឋអំណាច ចាប់អ្នករិះគន់រឿង អភិវឌ្ឍន៍ត្រីកោណ មួយខែជាងពីរនាក់ក្នុងរយៈ២ខែ២. រដ្ឋអំណាច លោក ហ៊ុន ម៉ាណែត ដឹកទេសចរគ្មានជំនាញរឿងព្រំដែនទៅទស្សនាតំបន់ត្រីកោណ៣. សម្ព័ន្ធភាពត្រីភាគី កម្ពុជា−លាវ−យៀកណាម ត្រៀមសមជាមួយគ្នារបៀប បីនាក់បង−ប្អូន៤. រាជរដ្ឋាភិបាលប្រទេសស៊ុយអែដ បិទស្ថានកុងស៊ុលកិត្តិយសនៅប្រទេសកម្ពុជា ចុងខែកញ្ញា៥. ការបោះឆ្នោតប្រធានាធិបតីស.រ.អាទី៤៧ មានរឿងពោរពេញដោយក្តីរន្ធត់និងភ្ញាក់ផ្អើលខ្លាំង
23:0217/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
១. សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុនអាជីវកម្មនៅប្រទេសកម្ពុជា២. តំណាងសហជីពការងារ ចង់ឲ្យមានកញ្ចប់ថវិកាអត្ថប្រយោជន៍កម្មករ−និយោជិតដាក់បញ្ចូល៣. លោក ហ៊ុន សែន ថាសញ្ញាបត្របណ្ឌិតកិត្តិយសទទួលនៅប្រទេសកូរ៉េ ជាការទទួលស្គាល់វីរភាព៤. ប្រធានាធិបតីរុស្ស៊ី ព្រមានឲ្យញាប់ញ័រ ថា ក្រុងមូស្គូ អាចនឹងធ្វើសង្រ្គាមជាមួយ ណេតូ និង ស.រ.អា
26:1414/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើល លើកទឹកចិត្តឱ្យ អង្គសាមាជគណបក្សកម្លាំងជាតិ ពិនិត្យសមាសភាពមេដឹកកនាំ និងកំណត់សកម្ម ភាពនយោបាយ។២) ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រកាសធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណនៅចុងខែកញ្ញានេះ។៣) សកម្មជនខ្មែរនៅក្រៅស្រុកថា ហេតុផលចម្បងដែលភ្ញៀវទេសចរបរទេសមិនហ៊ានទៅលេងកម្ពុជា ដោយសារតែស្ថានទូតរបស់ពួកគេមិនហ៊ានធានាសុវត្ថិភាព។៤) លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការវិនិយោគពីក្រុមហ៊ុនកូរ៉េ ព្រោះ កម្ពុជា មានសក្តានុពលខាង វិនិយោគ និងសម្បូរវត្ថុធាតុដើម។៥) ឥស្សរជននយោបាយអាមេរិកផ្ដុំគ្នានៅវិមាន Ground Zero គោរព ចំពោះជនរងគ្រោះដោយអំពើភេរវកម្ម១១ ខែកញ្ញា ឆ្នាំ២០០១។
26:3313/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
១) តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺនៅចុងខែកញ្ញា ខាងមុខនេះ ជាកំហិត។២) មន្រ្តីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាថា អ្នកប្រឆាំងគម្រោង CLVមានបំណងផ្ដួលរំលំរបបរាជានិយម និងរដ្ឋាភិបាលស្របច្បាប់។៣) KMD អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការងើបឡើងតវ៉ាទាមទារឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងCLV ឱ្យបាន។៤) អ្នកឃ្លាំំមើលនិយាយថា លោក ហ៊ុន សែន សុំចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកដើម្បីអួតពលរដ្ឋខ្មែរ មិនមែនគេអញ្ជើញឱ្យគាត់ចូលរួមនោះទេ។៥) អ្នកស្រីហារីសថាបើលោកត្រាំជាប្រធានាធិបតីអាមេរិក ម្លេះលោកពូទីនលេបអ៊ុយក្រែនបាត់ទៅហើយ។
28:3712/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមហ៊ុនបញ្ជាទិញអន្តរជាតិជិត២០ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់ និងទម្លាក់ចោលពាក្យបណ្ដឹងលើលោក ឃុន ថារ៉ូ។២) យុវជនខ្មែរនៅកូរ៉េខាងត្បូង ប្រកាសធ្វើបាតុកម្មអំឡុងពេល លោក ហ៊ុន សែន មានវត្តមាននៅកូរ៉េ ទោះពួកគេរវល់ការងារផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។៣) KMD ចាត់ទុក វត្តមានលោក ហ៊ុន សែន ក្នុងវេទិកាពិភពលោកនៅសាធារណៈរដ្ឋកូរ៉េ ស្មើនឹងជម្រុញឱ្យមានការគាបសង្កត់សិទ្ធិមនុស្សនៅកម្ពុជាកាន់ តែខ្លាំង។៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំដីខេត្តខ្មែរទាំងបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។៥) មន្ត្រីបក្សប្រឆាំង ជម្រុញឱ្យ រដ្ឋាភិបាលកម្ពុជាលុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុនយោធាវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ។៦) មេដឹកនាំអាល្លឺម៉ង់បញ្ជូនសារឱ្យជួយបញ្ចប់សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។
33:4211/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤
១) កម្ពុជាបញ្ជូនខ្លួនជនសង្ស័យ៥រូបទៅកាន់ប្រទេសចិនវិញ ក្រោយធ្វើឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា។២) មន្រ្តីក្រសួងទេសចរណ៍អះអាងថា លោក សុខ សូកេន គប់គិតជាមួយលោក ស៊ូ ម៉ារ៉ា ដែលជាឪពុកមាប្រើល្បិចកម្ចាត់មន្ត្រីដែលមិនមែនជាបក្ខពួកខ្លួនឱ្យអស់ពីក្រសួង។៣) លោក វន់ ពៅ ខកចិត្តចំពោះតុលាការកំពូល ដែលកាត់ឱ្យលោកមានទោស។៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំដីខេត្តខ្មែរទាំងបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។៥) សកម្មជនខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាស ធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍនត្រីកោណចំពោះមុខលោក ហ៊ុន សែន។៦) លោក ហ៊ុន សែន គម្រាមចាប់ជនណាដែលការលើកឡើងពីបញ្ហាជនជាតិវៀតណាមចូលទៅរស់នៅយ៉ាងអនាធិបតេយ្យក្នុងទឹកដីខ្មែរដាក់គុក។៧) ប្រទេសអាហ្សង់ទីនស្នើឱ្យតុលាការICCចេញដីកាចាប់ខ្លួនលោកម៉ាឌូរ៉ូជាបន្ទាន់ខណៈមេបក្សប្រឆាំងត្រូវបានជម្លៀសចេញពីប្រទេស។
33:3910/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤
១) លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន កុំឱ្យជឿពាក្យញុះញង់ ដែលថារដ្ឋនឹងយកដីធ្លីដោយមិនបង់សំណង។២) លោក សម រង្ស៊ី៖ ផែនទីកម្ពុជាដាក់តាំងនៅផ្ទះ តា ម៉ុក បង្ហាញថា កោះត្រល់ជារបស់កម្ពុជា។ ៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែង លោក កឹម សុខា ដើម្បីផ្សះផ្សារជាតិ។៤) ពលរដ្ឋខ្មែរក្រៅស្រុកនឹងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយអភិវឌ្ឍន៍គម្រោង CLV ប្រសិនបើរដ្ឋាភិបាលហ៊ានដកខ្លួនចេញ។៥) បទវិភាគ៖នៅតំបន់អាស៊ីអាគ្នេយ៌ប្រទេសមួយក្រោមឥទ្ធិពលចិនខ្លាំងហើយ២ទៀតក្រោមឥទិ្ធពលវៀតណាមផងចិនផង។
22:4407/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែតប្រកាសបន្តកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ស្របពេល រដ្ឋាភិបាលលោក ប្រើប្រព័ន្ធតុលាការចាប់ខ្លួនអ្នកមានមតិផ្ទុយដាក់គុក។២) បណ្ឌិត សុខ ទូច ស្នើឱ្យរដ្ឋសភាជាតិរៀបចំច្បាប់ហាមឃាត់អ្នកនយោបាយមានសញ្ជាតិពីរមិនឱ្យធ្វើនយោបាយ។៣) លោក សម រង្ស៊ីអះអាងថា កម្ពុជាត្រូវតែផ្លាស់ប្តូររបបដឹកនាំត្រកូលហ៊ុន ដើម្បីកុំឱ្យ កើតមានអំពើឧក្រិដ្ឋ។៤) រដ្ឋាភិបាលចាប់ខ្លួនអ្នកដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ដោយសារតែពួកគេប្រើអាវុធជាតិផ្ទុះ។៥) រុស្ស៊ីគំរាមរដ្ឋការលោកបៃដិនពីភាពផុយស្រួយនៃការផ្ទះសង្រ្គាមលោកជាថ្មីតែលោកត្រាំថាបើលោកឈ្នះឆ្នោតគ្មានសង្រ្គាមអ្វីទាំងអស់។
23:5006/09/2024
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤
១. តុលាការបក្ស ប្រជាជនកម្ពុជា ចង់ចាប់ខ្លួនអ្នកនយោបាយខ្មែរ−អាមេរិកាំង ដោយមិនឲ្យដឹងមុន២. អ្នកសង្កេតការណ៍ថា របបគ្រប់គ្រងតវង្សត្រកូល ជារបបបំផ្លាញសង្គមជាតិ៣. មេបក្សជំទាស់ ចង់ឲ្យរាជរដ្ឋាភិបាលប្តឹងក្រុមហ៊ុនផលិតផែនទី បើបង្គោលព្រំដែនមិនខិតចូលដីខ្មែរ៤. តំណាងរាស្រ្តម្នាក់ ជំទាស់នឹងការស្នើតែងតាំងស្រ្តីកូនកាត់ ជាមន្រ្តីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំង៥. រដ្ឋមន្រ្តី កិច្ចការបរទេស នៃប្រទេសអ៊ុយក្រែន ស្នើសុំលាលែងពីតំណែង
20:5305/09/2024